Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃ​នេះ​ អាមេរិក​ជួប​តាលីបង់​ផ្ទាល់​លើក​ដំបូង​ក្រោយ​ដក​ទ័ពចេញ​ពី​ក្រុង​កាប៊ុល

បានផុស

នៅ

សហរដ្ឋ​អាមេរិក និង​តាលីបង់​នឹង​ជួប​គ្នា​ពិភាក្សា​​​ផ្ទាល់​មុខ​គ្នា​​​លើក​ដំបូង​​​នា​ថ្ងៃ​សៅរ៍ ទី​៩​ ខែ​តុលា​នេះ ចាប់​តាំង​ពី​អាមេរិក​បាន​ដក​កង​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា គណៈ​ប្រតិភូ​អាមេរិក​នឹង​ជួបតំណាង​ជាន់​ខ្ពស់​តាលីបង់​នៅ​រដ្ឋធានី​ដូហា ប្រទេស​កាតារ នា​ថ្ងៃ​សៅរ៍ និង​អាទិត្យនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋ​អាមេរិក​នៅ​បន្ត​ទំនាក់​ទំនង​ជា​មួយ​តាលីបង់ ចាប់​តាំង​ពី​សត្រូវ​ដ៏​យូរ​អង្វែង​​​បាន​កាន់​កាប់​ទី​ក្រុង​កាប៊ុល នៅ​ពេល​កម្លាំង​ទ័ព​អាមេរិក​​​បាន​ដក​ចេញ ប៉ុន្តែ​សម្រាប់​ជំនួប​ផ្ទាល់​មុខ​គ្នា​មិន​ទាន់​ធ្លាប់​ត្រូវ​បាន​ធ្វើ​​ឡើយ​ទើប​តែ​ចាប់​ផ្តើម​នៅ​ពេល​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា ៖«យើង​សង្កត់​ធ្ងន់​លើ​តាលីបង់​ឲ្យ​គោរព​សិទ្ធិពលរដ្ឋ​អាហ្វហ្គានីស្ថាន ក្នុង​នោះ​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី ហើយ​ត្រូវ​បង្កើត​រដ្ឋាភិបាល​រួប​រួម​ដែល​មាន​ការ​គាំទ្រ​ទូលំទូលាយ»។

«នៅ​ពេល​អាហ្វហ្គានីស្ថាន​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ និង​វិបត្តិមនុស្ស​ធម៌​ដែល​អាច​ទៅ​រួច យើង​ក៏​នឹង​​ផ្តោត​​ឲ្យ​តាលីបង់​អនុញ្ញាតទី​ភ្នាក់​ងារ​មនុស្ស​ធម៌​ចូល​ទៅ​កាន់​តំបន់​ដោយ​សេរី​តាម​សេចក្តី​ត្រូវការ»។ អ្នក​នាំ​ពាក្យ​បាន​និយាយ។

ក្រសួងការបរទេស​អាមេរិក​បាន​សង្កត់​ធ្ងន់​ថា ជំនួប​នេះ​មិន​មែន​​បង្ហាញ​​​ពី​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់តាលីបង់​គ្រប់​អាហ្វហ្គានីស្ថាន​ទេ។

អ្នកនាំ​ពាក្យ​បញ្ជាក់​ថា ៖«យើង​នៅ​តែ​ច្បាស់​ថា ភាព​ស្រប​ច្បាប់​ណា​មួយ​ត្រូវ​តែ​ទទួល​បាន​តាម​រយៈ​សកម្មភាព​ផ្ទាល់​របស់​តាលីបង់»។

ក្រុម​សហរដ្ឋ​អាមេរិក​ក៏​​ផ្តោត​សំខាន់​លើ​អាទិភាព​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ដើម្បី​ឲ្យ​ពលរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​អាហ្វហ្គានីស្ថាន​កំឡុង​ពេល​ប្រតិបត្តិការ​យោធា​២០​ឆ្នាំ​បាន​ចាក​ចេញ​ពីប្រទេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម