Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល រងការវាយប្រហារដោយព្យុះខ្សាច់គួរឲ្យខ្លាច និងមិនធ្លាប់មានក្នុងរយៈ ៩០ ឆ្នាំ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីរូបភាពគួរឲ្យភ័យខ្លាចពីព្យុះខ្សាច់ដ៏ធំមួយ បានគ្របដណ្តប់ពាសពេញផ្ទៃមេឃ ប្រែជាពណ៌ក្រហមនិងទឹកក្រូចនៅទីក្រុង Barretos នៃ​ភាគ​ខាងជើង​រដ្ឋ Sao Paulo ប្រទេស ​ប្រេស៊ីល ​ខណៈ​គ្រោះរាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង​បំផុត​នេះ ​មិន​ធ្លាប់មាន​​ក្នុង​រយៈពេល ៩០ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកភូមិម្នាក់នៅ Pereira Barreto ឈ្មោះ Trader Moazir da Silva ក្រោយ​ឃើញ​ហេតុការណ៍​គួរឲ្យ​ខ្លាច​នេះ​ ​​ក៏​ប្រញាប់​ថត​ឃ្លីប​នេះទុក។ ដំបូងឡើយ គាត់បានឃើញព្យុះខ្សាច់ដ៏ធំ​មួយបានចូលមក​ ហើយ​សម្រេចចិត្ត​លើកទូរសព្ទដើម្បីថតវីដេអូឃ្លីប។ ប៉ុន្តែ​ត្រូវឈប់ពាក់កណ្តាលវិញ​ ពីព្រោះខ្សាច់ចាប់ផ្តើមបក់មកលើមុខ និងភ្នែករបស់គាត់យ៉ាងខ្លាំង។

លោកda Silva បាននិយាយថា“ ខ្ញុំភ័យខ្លាចណាស់ វាស្រាប់​តែងងឹតយ៉ាងលឿន ភ្លៀង​កាន់តែខ្លាំង​ ប៉ុន្តែ​ខ្ញុំត្រូវ​ឈប់​ថត​ភ្លាមៗ​ ព្រោះ​ខ្សាច់​បាន​ចាប់ផ្ដើម​ចាក់​ចូល​ភ្នែក​ខ្ញុំ” ។

វីដេអូឃ្លីបដែលថតបាន

របាយការណ៍​បាន​បញ្ជាក់​ថា តំបន់​ជា​ច្រើន​ទៀតនៅ Sao Paulo ត្រូវបាន​វាយ​ប្រហារ​ដោយ​ព្យុះ​ខ្សាច់​ក្នុង​លក្ខណៈ​នេះ​ផងដែរ។ វា​គឺ​ជា​ផលវិបាកនៃគ្រោះ​រាំងស្ងួតដ៏​អាក្រក់​បំផុត​ មិនធ្លាប់​មាន អស់​រយៈពេល ៩០ ឆ្នាំ​ ហើយប្រទេស ​ប្រេស៊ីល​ក៏​កំពុង​​ប្រឈមមុខ​ជា​មួយ​ហេតុការណ៍​នេះ ​អស់ច្រើន​សប្ដាហ៍​មក​ហើយ​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖Breaking News! រដ្ឋមន្រ្តីសុខាភិបាល ប្រេស៊ីល ដែលអមដំណើរប្រធានាធិបតីសម្រាប់មហាសន្និបាត UN វិជ្ជមានកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១៧ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម