Connect with us

ព័ត៌មានអន្ដរជាតិ

ចិនព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ តៃវ៉ាន់ប្តេជ្ញាមិនឱនក្បាល

បានផុស

នៅ

ប្រទេសចិនបានព្រមានថា សង្គ្រាមលោកលើកទី ៣ អាចផ្ទុះឡើងគ្រប់ពេល បន្ទាប់ពីខ្លួនបានបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿង ចូលទៅក្នុងដែនអាកាសរបស់កោះតៃវ៉ាន់។

អត្ថបទមួយនៅក្នុងកាសែត Global Times ដែលគាំទ្រដោយរដ្ឋកាលពីថ្ងៃអង្គារសប្តាហ៍មុន បាននិយាយថា “ការឃុបឃិតគ្នា” រវាងអាមេរិកនិងតៃវ៉ាន់ គឺមានជារឿងព្រហើន ដែលធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។

Pictured: Britain's HMS Queen Elizabeth warship (second right at the head of the armada) took part in joint training with warships from six different countries over the weekend in the Philippine Sea amid rising tensions between China and Taiwan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតនេះអះអាងថា ប្រជាជនចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្រ្គាមជាមួយអាមេរិក ហើយព្រមានកោះតៃវ៉ាន់កុំឲ្យលេងជាមួយភ្លើង។

យន្តហោះចម្បាំងចិនជិត ១៥០ គ្រឿង បានរំលោភដែនអាកាសតៃវ៉ាន់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក រួមទាំងយន្តហោះ ៥៦ គ្រឿងកាលពីថ្ងៃចន្ទផងដែរ ដែលជាការឈ្លានពានកាន់តែខ្លាំងឡើងរបស់ចិន ប្រឆាំងនឹងកោះលទ្ធិប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង។

China warned that World War Three could be triggered 'at any time' on Tuesday after it sent dozens of warplanes into Taiwan's airspace. Recent voyages through the Strait of Taiwan by the British and American navies (pictured), coupled with the new Aukus defence pact have infuriated Beijing and sparked more shows of strength in the South China Sea

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថា លោកបាននិយាយជាមួយប្រធានាធិបតីចិនលោក Xi Jinping អំពីបញ្ហាកោះតៃវ៉ាន់ ហើយមេដឹកនាំទាំងពីរ បានយល់ព្រមគោរពតាមកិច្ចព្រមព្រៀងកោះតៃវ៉ាន់ ខណៈភាពតានតឹងនៅតែបន្តកើនឡើង​ រវាងទីក្រុងតៃប៉ិនិងប៉េកាំង។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅក្នុងសុន្ទរកថាដ៏ផ្គើនមួយ ចំពេលស្ថានការណ៍កាន់តែតានតឹងថា តៃវ៉ាន់ នឹងមិនឱនក្បាលចំពោះសម្ពាធពី ចិន ឡើយហើយនឹងការពារជីវិតរស់នៅតាមបែបប្រជាធិបតេយ្យរបស់ខ្លួន។

Tsai Ing-wen says Beijing must face reality that Taiwan is 'an independent  country already' | South China Morning Post
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen

ប្រទេសចិន បានថ្កោលទោសសុន្ទរកថារបស់លោកស្រី Tsai ដោយនិយាយថា វាញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នា។

គួរបញ្ជាក់ថា តៃវ៉ាន់ បានចាត់ទុកខ្លួនថាជារដ្ឋអធិបតេយ្យ ខណៈចិនចាត់ទុកកោះនេះថាជាខេត្តបំបែកខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិក ព្រមាន ចិន ឲ្យឈប់រករឿង តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម