Connect with us

ព័ត៌មានអន្ដរជាតិ

កុមារអាយុ៩ខែស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍រថយន្តបុករះអ្នកថ្មើរជើងនៅ អាល្លឺម៉ង់ (មានវីដេអូ)

បានផុស

នៅ

ប៉ូលិសបាននិយាយថា រថយន្តមួយគ្រឿងបានបើកបុករះចូលផ្លូវអ្នកថ្មើរជើងក្នុងទីក្រុង Trier ភាគខាងលិចប្រទេសអាល្លឺម៉ង់ដោយបានសម្លាប់មនុស្ស៥នាក់ដោយក្នុងនោះរួមមានទាំងកុមារអាយុ៩ខែម្នាក់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកបើកឡានជាបុរសក្នុងស្រុកអាយុ៥១ឆ្នាំត្រូវបានចាប់ខ្លួន។ រដ្ឋអាជ្ញានិយាយថា ជនសង្ស័យមានជាតិអាល់កុលច្រើន។

អាជ្ញាធរនិយាយថា ពួកគេមិនបានសន្មតថា ឧប្បត្តិហេតុនេះគឺជាហេតុផលនយោបាយឬសាសនានោះទេ។

ស្របពេលជាមួយគ្នានោះ ចៅហ្វាយក្រុងបានរៀបរាប់ថា កន្លែងកើតហេតុពិតជាគួរឲ្យរន្ធត់ណាស់។

សាក្សីនិយាយថា មនុស្សបានស្រែកដោយភាពភ័យស្លន់ស្លោហើយខ្លះត្រូវរថយន្ត SUV បុកប៉ើងឡើងលើ។ រថយន្តនេះកំពុងធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនតាមផ្លូវ Brotstrasse និង Simeonstrasse​ របស់ទីក្រុង Trier ឆ្ពោះទៅកាន់ក្លោងទ្វារ Porta Nigra សម័យរ៉ូម៉ាំងដ៏ល្បីល្បាញរបស់ទីក្រុងនេះ។

អ្នកនាំពាក្យប៉ូលិសក្រុង Trier លោក Karl-Peter Jochem បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល១៣និង៤៥នាទីម៉ោងក្នុងស្រុកហើយជនសង្ស័យបានបើកឡានចម្ងាយ១គីឡូម៉ែត្រដោយបុកមនុស្សគ្រប់គ្នានៅតាមផ្លូវរបស់គាត់មុនពេលត្រូវប៉ូលិសបញ្ឈប់។

ករណីនេះបានធ្វើឲ្យគេនឹកឃើញដល់ការវាយប្រហារឆ្នាំ២០១៦ក្នុងទីក្រុងប៊ែរឡាំងនៅពេលដែលសកម្មប្រយុទ្ធឥស្លាមម្នាក់បានបើកឡានដឹកទំនិញបុករះចូលក្នុងផ្សារបុណ្យណូអែលដោយបានសម្លាប់មនុស្សចំនួន១២នាក់និងរាប់សិបនាក់ផ្សេងទៀតរងរបួស៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឥណ្ឌូនេស៊ី ដាក់ពង្រាយកងអង្គភាពពិសេសបន្ទាប់ពីការវាយប្រហារភេរវកម្ម

ចុចអាន៖ ​​អ្នក​ទោស​ឥស្លាម ១៤នាក់ ដែលទើប​ដោះ​លែង ត្រូវគេចាប់​ដាក់​ពន្ធនាគារវិញ ក្រោយភេរវកម្ម​នៅ Vienna

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម