Connect with us

ព័ត៌មានអន្ដរជាតិ

AstraZeneca សាកល្បង ថ្នាំព្យាបាលកូវីដ ទទួលបានជោគជ័យហើយ!

បានផុស

នៅ

ថ្នាំព្យាបាលជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca (AZN.L) ដែលប្រើរូបមន្តលាយបញ្ចូលគ្នា បានទទួលជោគជ័យក្នុងការកាត់បន្ថយជំងឺធ្ងន់ធ្ងរ ឬការស្លាប់ចំពោះអ្នកជំងឺដែលមិនចូលមន្ទីរពេទ្យ ក្នុងការសិក្សានៅដំណាក់កាលចុងក្រោយ។

Coronavirus outbreak: Live Updates: Page 14 | Live Science
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាំឈ្មោះ AZD7442 អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជំងឺកូវីដ-១៩ ធ្ងន់ធ្ងរឬស្លាប់បាន ៥០ភាគរយ ចំពោះអ្នកជំងឺដែលចេញរោគសញ្ញារយៈពេល ៧ ថ្ងៃឬតិចជាងនេះ។

លោក Mene Pangalos អនុប្រធានប្រតិបត្តិផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ជីវឱសថ នៅក្រុមហ៊ុន AstraZeneca បាននិយាយថា “ថ្នាំនេះបានបញ្ចេញអង់ទីគ័រ ដោយអាចកាត់បន្ថយការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ជាមួយនឹងការការពារជាបន្តរយៈពេលជាង៦ខែ”។ 

ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុននឹងពិភាក្សាអំពីទិន្នន័យនេះជាមួយអាជ្ញាធរសុខាភិបាល ប៉ុន្តែមិនទាន់បញ្ជាក់លម្អិតទេ។

គួរបញ្ជាក់ថា AstraZeneca ក៏កំពុងអភិវឌ្ឍន៍ថ្នាំលាយ ជាការព្យាបាលដើម្បីការពារមនុស្សដែលមិនមានប្រព័ន្ធភាពស៊ាំខ្លាំង ពីការចាក់វ៉ាក់សាំងកូវីដផងដែរ។ ក្រុមហ៊ុនបានស្នើសុំការយល់ព្រមជាបន្ទាន់ ពីនិយតករអាមេរិកសម្រាប់ការប្រើប្រាស់ថ្នាំនេះ កាលពីសប្តាហ៍មុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ AstraZeneca ដាក់សំណើទៅអាមេរិក ឲ្យអនុម័តថ្នាំគ្រាប់ព្យាបាល កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ពិភពលោក បង្វែរចក្ខុ ទៅតាមដានស្ថានការណ៍ អ៊ីស្រាអែល-អ៊ីរ៉ង់ ដែលប្រៀបដូច គ្រាប់បែករៀបនឹងផ្ទុះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម១៣ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

Sokha Hotels

ព័ត៌មានពេញនិយម