Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត WHO ប្រាប់ឲ្យចាក់វ៉ាក់សាំងកូវីដ ដូសទី៣ ដល់ក្រុមមនុស្សមួយប្រភេទនេះ

បានផុស

នៅ

នៅទីបំផុត កាលពីថ្ងៃចន្ទទី ១១ ខែតុលា អង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍ថា អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ គួរតែត្រូវបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយដូសទៀត ដោយសារតែហានិភ័យខ្ពស់នៃការឆ្លងមេរោគបន្ទាប់ពីវ៉ាក់សាំងស្តង់ដារ ថយចុះប្រសិទ្ធភាព។

ក្រុមប្រឹក្សាយុទ្ធសាស្ត្រស្តីពីការចាក់ថ្នាំបង្ការរោគ បាននិយាយថា វ៉ាក់សាំងដូសបន្ថែម គួរតែត្រូវបានផ្តល់ជូនដល់ពួកគេ ដោយសារតែបុគ្គលទាំងនេះ មិនសូវឆ្លើយតបគ្រប់គ្រាន់ចំពោះការចាក់វ៉ាក់សាំង២ដូសតាមស្តង់ដារ និងមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។

ដោយសំដៅទៅលើអ្នកដែលមានប្រព័ន្ធភាពស៊ាំទាប នាយកផ្នែកវ៉ាក់សាំងរបស់ WHO លោកស្រី Kate O’Brien បានប្រាប់សន្និសីទសារព័ត៌មានមួយថា “អនុសាសន៍នេះ គឺសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣, ការចាក់វ៉ាក់សាំងបន្ថែមនៅក្នុងស៊េរីបឋម ហើយផ្អែកលើភស្តុតាងដែលបង្ហាញថា ភាពស៊ាំរបស់ពួកគេចុះខ្សោយ និងភស្តុតាងស្តីពីការឆ្លងទម្លុះលើក្រុមមនុស្សទាំងនេះ”។

នាយកផ្នែកវ៉ាក់សាំងរបស់ WHO លោកស្រី Kate O’Brien

លោកស្រី O’Brien និយាយថា បច្ចុប្បន្ន វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣.៥ពាន់លានដូស ត្រូវបានចាក់រួចទៅហើយ។

វ៉ាក់សាំងប្រមាណ ១.៥ ពាន់លានដូសអាចមាននៅទូទាំងពិភពលោករៀងរាល់ខែ ដែលគ្រប់គ្រាន់ដើម្បីសម្រេចបានគោលដៅចាក់វ៉ាក់សាំង ៤០ ភាគរយដល់ប្រជាជនប្រទេសនីមួយៗនៅត្រឹមចុងឆ្នាំនេះ ប៉ុន្តែបញ្ហាគឺថា ការចែកចាយគឺមិនស្មើភាពគ្នា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ AstraZeneca សាកល្បង ថ្នាំព្យាបាលកូវីដ ទទួលបានជោគជ័យហើយ!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម