Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលអង់គ្លេស សាងកំហុសមួយ ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ បាត់បង់ជីវិត ដោយសារកូវីដ

បានផុស

នៅ

របាយការណ៍របស់សភាបានបញ្ជាក់នៅថ្ងៃអង្គារទី១២ខែតុលានេះថា រដ្ឋាភិបាលអង់គ្លេស បានសាងកំហុស ដោយរង់ចាំយូរពេក ក្នុងការដាក់វិធានការបិទខ្ទប់ នៅពេលជំងឺកូវីដ-១៩ផ្ទុះឡើងដំបូង ធ្វើឲ្យបាត់បង់ឱកាសក្នុងការទប់ទល់នឹងជំងឺនេះ ហើយនាំឲ្យមានមនុស្សស្លាប់រាប់ម៉ឺននាក់។

យោងតាមរបាយការណ៍រួមពី គណៈកម្មការវិទ្យាសាស្ត្រនិងសុខភាពរបស់សភា បានបង្ហាញថា ការពន្យារពេលនេះ គឺបណ្តាលមកពីការខកខានរបស់រដ្ឋមន្ត្រី មិនព្រមស្តាប់អនុសាសន៍របស់អ្នកប្រឹក្សាវិទ្យាសាស្ត្រ ធ្វើឲ្យពួកគេច្រានចោលយុទ្ធសាស្ត្រម៉ឺងម៉ាត់ ដែលបានអនុម័តនៅអាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍។ 

អង់គ្លេសបានទុកដល់សេវាសុខភាពជាតិរបស់ខ្លួន ជួបហានិភ័យគ្របដណ្តប់ដោយការឆ្លងមេរោគ ទើបរដ្ឋាភិបាលអភិរក្សនិយមរបស់លោកនាយករដ្ឋមន្រ្តី Boris Johnson ចេញបញ្ជាឲ្យបិទខ្ទប់។

Will Boris Johnson Come To Regret Making July 19 The Terminus Of His  Roadmap? | HuffPost UK
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson

របាយការណ៍នេះនិយាយថា “រដ្ឋាភិបាលមានបំណងចង់ចៀសវាងការបិទខ្ទប់ ដោយសារតែមានគ្រោះថ្នាក់ដ៏ធំដែលនឹងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សេវាកម្មសុខភាពនិងសង្គម។ បើគ្មានយុទ្ធសាស្ត្រផ្សេងទៀតដូចជាការធ្វើចត្តាឡីស័កតឹងរ៉ឹង ប្រតិបត្តិការធ្វើតេស្តនិងតាមដានប្រកបដោយអត្ថន័យ និងការត្រួតពិនិត្យព្រំដែនដ៏រឹងមាំទេនោះ ការបិទខ្ទប់ពេញលេញគឺចៀសមិនរួចឡើយ ហើយគួរតែអនុវត្តឆាប់ជាងនេះ”។

ក្រុមអ្នកជំនាញបាននិយាយថា ការបិទខ្ទប់មួយសប្តាហ៍មុនថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ នឹងកាត់បន្ថយចំនួនអ្នកស្លាប់ចំនួន ៤០,០០០ នាក់នៅក្នុងរលកទីមួយនៃជំងឺកូវីដ-១៩។

ការស៊ើបអង្កេតសំខាន់ដំបូងបង្អស់លើការដោះស្រាយរបស់រដ្ឋាភិបាល ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩នេះ បានចាត់ទុកការពន្យារពេលថាជា ការបរាជ័យផ្នែកសុខភាពសាធារណៈដ៏ធំបំផុតមួយ ដែលចក្រភពអង់គ្លេសមិនធ្លាប់ជួបប្រទះទាល់តែសោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror, Market Watch

ចុចអាន៖ ការពារខ្លួន! អ្នកចាក់វ៉ាក់សាំងហើយរាប់រយនាក់ កំពុងដេកពេទ្យព្យាបាល Delta នៅ អង់គ្លេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម