Connect with us

ព័ត៌មានអន្ដរជាតិ

WHO កំពុងរង់ចាំទិន្នន័យពេញពីថ្នាំគ្រាប់ព្យាបាលកូវីដរបស់ Merck

បានផុស

នៅ

អង្គការ​សុខភាព​ពិភព​លោក (WHO) ​បាន​កំពុង​រង់​ចាំ​ទិន្នន័យ​សាក​ល្បង​គ្គីនិក​សាស្ត្រ​ពេញ​លេញ​​នៃ​ថ្នាំ​គ្រាប់ Molnupiravir សម្រាប់​​​ព្យាបាល​ជំងឺ​កូវីដ-១៩​កម្រិត​ស្រាលទៅ​មធ្យម​ពី​ក្រុម​ហ៊ុន Merck & Co Inc។

អ្នក​នាំ​ពាក្យ WHO បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍ ​មួយ​ថ្ងៃ ​បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​និយាយ​ថា ខ្លួន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ (FDA) សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ប្រើ​ប្រាស់ថ្នាំ​គ្រាប់​នេះ​ជា​​បន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Christian Lindmeier អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភព​លោក បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​​ទីក្រុងហ្សឺណែវ​​ថា ៖«ជា​ការ​ពិត នេះ​ជា​ការ​អភិវឌ្ឍ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ យើងចង់​ឃើញ​ទិន្នន័យ​ពេញ​លេញ​អំពី​ថ្នាំ​គ្រាប់​​នេះ។ ប្រសិន​បើ វា​ពិត​ជា​ល្អ​មែន នោះ​វា​នឹង​ក្លាយ​​ជា​អាវុធ​មួយ​ទៀត​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩»។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ហ៊ុន​ដែល​បាន​ចេញ​ពី​ទិន្នន័យ​ក្នុង​ខែ​នេះ​​ថា ថ្នាំ​គ្រាប់​ Molnupiravir មាន​​​អត្រា​កាត់​បន្ថយ​ចូល​ពេទ្យ និង​ស្លាប់​​៥០​%​​នៅ​ក្នុង​ការ​សាក​ល្បង​​លើ​អ្នក​ជំងឺ​កូវីដ-១៩​កម្រិត​ស្រាល និង​មធ្យម​​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងការវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម