Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ស្នើបញ្ឈប់ការធ្វើតេស្តមេរោគអេដស៍​សម្រាប់​អ្នកស្វែងរកការងារ និង​ឈប់​រើស​អើងអ្នក​ផ្ទុកមេរោគអេដស៍

បានផុស

នៅ

ក្រសួងការងារប្រទេសថៃ បាន​ស្នើ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ទាំង​អស់ បញ្ឈប់​ការ​វិធានការ​ធ្វើ​តេស្ត​ជំងឺ​អេដស៍​សម្រាប់​អ្នក​ដាក់​ពាក្យ​ចូល​ធ្វើ​ការ ដើម្បី​ចូល​រួម​បញ្ចប់​ការ​រើសអើង​នៅ​កន្លែង​ការងារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានការពារ​ការងារ និង​សុខាមាលភាព បាន​និយាយថា ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគអេដស៍​ប្រមាណ ៣០% បាន​រាយការថា ធ្លាប់​ទទួល​រង​ការរើស​អើង​ពី​បុគ្គលិក​ដទៃ​នៅ​កន្លែង​ធ្វើ​ការ​របស់​ពួកគេ ទាំងអំឡុង​ពេល​ដាក់​ពាក្យ​ស្វែង​រក​ការងារ និង​បន្ទាប់​ពី​ជាប់​ជាបុគ្គលិក។

ជាការ​ឆ្លើយ​តប រដ្ឋមន្ត្រី​ក្រសួងការងារ​ថៃ លោក Suchart Chomklin កាល​ពី​ថ្ងៃ​អង្គារ៍ បាន​ជំរុញ​ឲ្យ​គ្រប់និយោជិកទាំង​អស់ បញ្ចប់​សកម្មភាព​រើស​អើង​ផ្សេងៗ​ទៅ​លើ​ក្រុម​អ្នក​ផ្ទុក​មេរោគ​អេដស៍។

មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ហៅកាត់ FAR បាននិយាយថា ពលរដ្ឋ​ថៃប្រមាណ ៤៧០ ០០០នាក់ កំពុង​រស់​នៅ​ជាមួយ​មេរោគ​អេដស៍។ យ៉ាងណា ពួកគេ​នៅ​តែ​មាន​សិទ្ធិ​ស្មើ​គ្នា​និង​ពលរដ្ឋ​ផ្សេងទៀត ក្នុង​ការ​ទទួលបាន​ការងារ និង​ការ​គោរព​នៅ​កន្លែង​ធ្វើ​ការ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា មិនទុកជនមានពិការភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

តារា​សម្ដែង​ សិង្ហបុរី​ ត្រូវ​ឃុំ​ខ្លួន​ពី​បទ​បំពានច្បាប់ឥស្លាម ក្រោយជិតស្និទ្ធជាមួយ​តារាស្រីម៉ាឡេស៊ី ​

សន្តិសុខសង្គម២៨ នាទី មុន

អគ្គិភ័យឆេះព្រៃលើភ្នំស្វាយ ផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ​សល់ពីសង្គ្រាម២គ្រាប់ផ្អើលអ្នកស្រុក

កីឡា៤០ នាទី មុន

លោក Macron អំពាវនាវ​ឱ្យ​រុស្ស៊ី​មាន​បទ​ឈប់​បាញ់​ ក្នុងពេល​កីឡា​អូឡាំពិក​២០២៤

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

អាល្លឺម៉ង់ ព្រមានថា ក្មេងៗ គួរត្រៀមខ្លួន ចំពោះសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម