មហាក្សត្រិយ៍ហុល្លង់អាចរៀបអភិសេកជាមួយដៃគូភេទដូចគ្នាបាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មហាក្សត្រិយ៍ហុល្លង់អាចរៀបអភិសេកជាមួយដៃគូភេទដូចគ្នាបាន

បានផុស

នៅ

មង្គលការ​ភេទ​​ដូច​គ្នា​គឺ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ហុល្លង់​តាំង​ពី​ឆ្នាំ​២០០១ ប៉ុន្តែ​ត្រូវ​បាន​គេមើល​ឃើញ​​ថា វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់រាជ​ទាយាទ​​ដែល​​​ស្នង​​​រាជ្យ​សម្បត្តិបន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​​​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ លោក Mark Rutte ឥឡូវ​នេះ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​មហា​ក្សត្រ ឬ​ មហាក្សត្រិយ៍​​ក៏​អាច​រៀប​អភិសេក​ជា​មួយដៃគូ​​ភេទ​ដូច​គ្នា​បាន​ដែរ។

រាជ​ទាយាទ​​ជា​អ្នក​ស្នង​រាជ​សម្បត្តិ​ហុល្លង់ គឺ​ព្រះ​នាង​ម្ចាស់ Amalia ​នឹង​ឈាន​ចូល​ព្រះ​ជន្ម​១៨​វស្សា​នា​ខែ​ធ្នូ​ខាង​មុខ​នេះ។ លោកនាយក​រដ្ឋ​មន្ត្រី​ Rutte មាន​ប្រសាសន៍​ថា «វា​គឺ​ទាំង​អស់​អំពី​ស្ថានភាព​ទ្រឹស្តី» ប៉ុន្តែ​មហា​​ក្សត្រិយ៍បន្ទាប់​​អាច​រៀប​អភិសេក​ជា​មួយ​ស្ត្រី​ដូច​គ្នា​បាន​។

ព្រះ​នាង​ Amalia និង​ព្រះ​បិតា Willem-Alexander

លោក​បាន​ពន្យល់​​ដើម្បី​​ឆ្លើយ​តប​​នឹង​សំនួរ​មួយ​​ក្នុង​រដ្ឋសភា​មក​ពី​គណបក្សរបស់​លោក​ផ្ទាល់​ថា ៖«ហេតុ​ដូច្នេះ​ គណៈ​រដ្ឋ​មន្ត្រី​មិន​ឃើញ​ថា អ្នក​ស្នង​រាជ​សម្បត្តិបន្ត​ ឬ​ព្រះ​មហា​ក្សត្រគួរ​តែ​ដាក់​រាជ្យ​ទេ ប្រសិន​បើ​ព្រះ​អង្គចង់​រៀប​អភិសេក​ជា​មួយ​ដៃ​គូ​​​ភេទ​ដូច​គ្នា»។

ក្នុង​នាម​ជា​​បុត្រី​ច្បង​របស់​ព្រះ​មហាក្សត្រ Willem-Alexander អនាគត​របស់​ព្រះ​នាង​ម្ចាស់ Amalia ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​​​ដែល​មាន​សៀវភៅ​មួយ​ក្បាល​​បាន​លើក​ឡើង​ពី​បញ្ហា​នា​រដូវ​ក្តៅ​ខាង​មុខ​នេះ ថា​តើ​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​ព្រះ​នាង​ជ្រើស​រើស​រៀប​អភិសេក​ជា​មួយ​ដៃ​គូ​ភេទ​ដូច​គ្នា។

សៀវភៅ​នោះ​មិន​បាន​បញ្ជាក់​ពី​ជីវិត​ផ្ទាល់ខ្លួន​របស់​ព្រះ​នាង​ម្ចាស់​ទេ ហើយ​ក៏​មិន​បាន​ចង្អុល​បង្ហាញ​ពី​សញ្ញា​ណា​មួយ​នៃ​រាជ​អភិសេក​​ដែរ។ ព្រះ​នាង Amalia គ្រោង​នឹង​​បន្ត​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​នៅ​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ហើយ​ព្រះ​នាង​ក៏​បាន​បដិសេធ​ពី​ប្រាក់​ចំណូល​រាជវាំង​នៅ​ពេលចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​នាម​ជា​និស្សិត​ដែរ។

សំនួរ​នោះ​បាន​ជំរុញ​ឲ្យ​សមាជិក​សភា​ពីរ​នាក់​ពី​គណបក្សសេរីនិយម VVD របស់​លោក

 Rutte សួរ​ថា​​តើ​ការ​រឹត​ត្បិត​បច្ចុប្បន្ន​លើ​រាជ​ពិសេក​​​បាន​បំពេញ​តាម​​បទដ្ឋាន និង​គុណ​តម្លៃ​ឆ្នាំ ២០២១​ ឬយ៉ាងណា។​

ទោះ​បី​ជា​យ៉ាង​ណា គណៈ​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា រាជ​ពិសេក​ភេទ​ដូច​គ្នា​អាច​ទៅ​រួច។ អ្វី​ដែល​មិនបាន​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ការ​ស្នងរាជ្យ​បន្ត​ ឧទាហរណ៍​​ ថា​តើ​មាន​​បុត្រ​ប្រសូត្រ​ពី​រាជ​ពិសេក​ភេទ​ដូច​គ្នា​​​ ឬ​​​សុំ​បុត្រ​​គេ​ចិញ្ចឹម ឬ​ក៏​មាន​​អ្នក​បរិច្ចាគ​មេជីវិត​ឈ្មោល។

លោក​នាយក​រដ្ឋ​ចាំ​ផ្ទះ Rutte ពន្យល់​ថា ៖«វា​ស្មុគ​ស្មាញ​គួរ​ឲ្យ​ខ្លាច»។  រដ្ឋ​ធម្មនុញ្ញ​ហុល្លង់​ចែង​ថា ព្រះ​មហា​ក្សត្រ ឬ​មហា​ក្សត្រិយ៍​​អាច​ស្នង​រាជ្យ​បាន​ដោយ​បុត្រា​បុត្រី​ស្រប​ច្បាប់​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ដំណាក់​កាល​នេះ​គឺ​ទ្រឹស្តី​សុទ្ធសាធ ប៉ុន្តែ​វា​អាស្រ័យ​លើ​រដ្ឋសភា​ដែល​ផ្តល់​ការ​អនុម័ត​ចំពោះ​រាជពិសេក​ភេទ​ដូច​គ្នា។ លោក​ប្រាប់​ទូរទស្សន៍​ហុល្លង់​ថា ៖«ចាំ​ឆ្លង​កាត់​ស្ពាន​​នោះ ប្រសិន​បើ​យើង​បាន​ទៅ​ដល់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៩ នាទី មុន

AFF​ Cup៖​ បើក​ឆាក​ កម្ពុជា​ ចាញ់​​ ម៉ាឡេស៊ី​ ១-៣

ព័ត៌មានជាតិ២៩ នាទី មុន

សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នឹង​ត្រូវ​សាងសង់​ឡើង​កម្ពស់​២៦​ជាន់ ដោយ​ប្រើប្រាស់​ពេល​នៃ​ការសាងសង់​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​

ព័ត៌មានជាតិ៤២ នាទី មុន

រង្វង់​មូល​ស្រអែម នៅ​ស្រុក​ជាំ​ក្សាន្ត បាន​សម្ពោធ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ជីវិតកម្សាន្ដ៤៧ នាទី មុន

ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាល តារាចម្រៀងល្បីៗ ផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ព័ត៌មានជាតិ៥៤ នាទី មុន

ប្រមុខ​រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​ពង្រឹង​សមត្ថភាព​វិស័យ​សុខាភិបាល និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​កុំឱ្យ​បរទេស​មើលងាយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services