Connect with us

ព័ត៌មានអន្ដរជាតិ

វិធានការមួយសំខាន់ បើធ្វើមិនបាន វីរុសកូវីដបំប្លែងខ្លួនថ្មី នឹងលេចចេញនៅឆ្នាំក្រោយ

បានផុស

នៅ

ក្រុមអ្នកជំនាញបានព្រមានថា វីរុសកូវីដ-១៩អាចបំប្លែងខ្លួនថ្មីទៀត ក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើអាជ្ញាធរនៅជុំវិញពិភពលោក មិនចាត់វិធានការដើម្បីជួយប្រទេសដែលគ្មានលទ្ធភាពទទួលវ៉ាក់សាំងទេនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍មួយដែលចេញផ្សាយក្នុងប្រទេសអូស្ត្រាលីនៅសប្តាហ៍នេះ បានចង្អុលបង្ហាញពីគ្រោះថ្នាក់រយៈពេលវែង ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ហើយនិយាយថា ជំងឺរាតត្បាតនេះ នឹងមិនបញ្ចប់ចំពោះបុគ្គលណាម្នាក់ទេ រហូតដល់វាបញ្ចប់សម្រាប់មនុស្សគ្រប់គ្នា។

យោងតាមឯកសារបានបង្ហាញថា ការស្ទង់មតិលើអ្នកជំនាញខាងរោគរាតត្បាតចំនួន ៧៧ នាក់មកពី ២៨ ប្រទេស បានរកឃើញថា អ្នកជំនាញពីរភាគបីជឿថា កូវីដអាចបំប្លែងខ្លួនទៀតក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើអាជ្ញាធរមិនធ្វើសកម្មភាពឲ្យបានលឿនទេនោះ។

របាយការណ៍នេះនិយាយថា ប្រទេសដែលមានប្រាក់ចំណូលទាប នឹងមិនអាចគ្រប់គ្រងការចាក់វ៉ាក់សាំងឲ្យបាន ៧០ ភាគរយនៃប្រជាជនរបស់ពួកគេបានឡើយរហូតដល់ឆ្នាំ ២០៣០ ប្រសិនបើប្រទេសអ្នកមានមិនជួយ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញបានអំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ឲ្យសន្យា ចែករំលែកវ៉ាក់សាំងចំនួន ២០ លានដូសទៀត និងវិនិយោគជាទឹកប្រាក់បន្ថែម ២៥០ លានដុល្លារនៅក្នុងកម្មវិធី Covax។

របាយការណ៍ដដែលបន្តថា “ល្បឿនគឺសំខាន់ណាស់។ ប្រសិនបើយើងចាក់វ៉ាក់សាំងដល់ពិភពលោកកាន់តែលឿន លទ្ធភាពនៃវីរុសដែលបំប្លែងខ្លួននឹងធ្លាក់ចុះ។ វាស្ថិតនៅក្នុងអំណាចរបស់យើងដើម្បីកំណត់ឱកាសនៃការបំប្លែងខ្លួនរបស់វីរុស”។

គួរបញ្ជាក់ថា របាយការណ៍នេះបានបញ្ចេញ ចំពេលដែលប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងចក្រភពអង់គ្លេសផងដែរ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ ទោះជាសះស្បើយពីកូវីដ មនុស្សមួយចំនួន នៅតែមានអាការ ៥យ៉ាងនេះ រយៈពេល៦ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម