Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Merck កំពុងនាំយកថ្នាំព្យាបាលកូវីដ Molnupiravir ទៅប្រទេសជប៉ុន

បានផុស

នៅ

ថ្នាំគ្រាប់ដែលបង្កើតឡើងដោយក្រុមហ៊ុន Merck កំពុងបង្កើនក្តីសង្ឃឹមសម្រាប់ការព្យាបាលជំងឺកូវីដ ១៩ នៅផ្ទះជាលើកដំបូង ដែលអាចជួយសម្រួលដល់ប្រព័ន្ធថែទាំសុខភាព ហើយអង្គភាពរបស់ខ្លួននៅក្នុងប្រទេសជប៉ុនកំពុងធ្វើការដើម្បីទទួលបានការយល់ព្រមចំពោះថ្នាំ Molnupiravir នៅឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Merck និងក្រុមហ៊ុនដៃគូអាជីវកម្ម Ridgeback Biotherapeutics បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានដាក់ពាក្យទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីសុំការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់សម្រាប់ថ្នាំ Molnupiravir ដែលជាថ្នាំប្រឆាំងវីរុសលេបតាមមាត់ ដើម្បីទប់ស្កាតការចម្លងមេរោគ ។

ចំណែកនាយកតំណាងក្រុមហ៊ុនឱសថជប៉ុន MSD លោក Hiromichi Shirasawa បាននិយាយថា ក្រុមហ៊ុន Merck និងក្រុមហ៊ុនបុត្រសម្ព័ន្ធ MSD របស់ជប៉ុនកំពុងធ្វើការដើម្បីនាំយកថ្នាំនេះមកកាន់ប្រទេសរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ។

លោកបាននិយាយថា យើងកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័សលើការអភិវឌ្ឍថ្នាំ Molnupiravir ដើម្បីប្រើវាព្យាបាលនៅផ្ទះ ខណៈអង្គភាពមួយនេះក៏មានបំណងសុំការអនុម័តនៅប្រទេសជប៉ុននៅដើមឆ្នាំនេះផងដែរ ហើយក៏កំពុងពិភាក្សាជាមួយរដ្ឋាភិបាលលើកិច្ចសន្យាផ្គត់ផ្គង់ ។

ទន្ទឹមនោះ មិនទាន់មានទិន្នន័យនៅឡើយទេថាតើថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck ធ្វើឲ្យមានភាពប្រសើរ ឬការពាររោគសញ្ញាកូវីដ ១៩ ដូចជាគ្រុនក្តៅ និងបាត់ក្លិនឬក៏យ៉ាងណានោះទេ ខណៈក្រុមហ៊ុនផលិតឱសថអាមេរិកកំពុងវិភាគថាតើ ការព្យាបាលរបស់ថ្នាំនេះអាចបន្ថយរោគសញ្ញា និងរយៈពេលប៉ុន្មានដែលវានឹងធ្វើឲ្យអ្នកជំងឺមានភាពប្រសើរឡើង ។

ប៉ុន្តែនៅក្នុងការសាកល្បងដំណាក់កាលទី ៣ ទិន្នន័យមកពីមនុស្ស ៧៧៥ នាក់ដែលបង្ហាញរោគសញ្ញាស្រាលទៅមធ្យមបានរកឃើញថា ថ្នាំគ្រាប់នវបានកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងការស្លាប់ប្រហែល ៥០ ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលបានប្រើថ្នាំ Placebo ហើយថ្នាំរបស់ក្រុមហ៊ុន Merck មានប្រសិទ្ធភាពនៅពេលប្រើក្នុងរយៈពេល ៥ ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមមានរោគសញ្ញា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Nikkei Asia

ចុចអាន ៖ ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន រឹតតែមានប្រសិទ្ធភាព បើប្រើរួមនឹងថ្នាំ Molnupiravir

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម