ជាប់គុក ២ជាតិ ដោយសារប្រើពស់វែក ចឹកសម្លាប់ប្រពន្ធ យកទ្រព្យសម្បត្តិ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ជាប់គុក ២ជាតិ ដោយសារប្រើពស់វែក ចឹកសម្លាប់ប្រពន្ធ យកទ្រព្យសម្បត្តិ

បានផុស

នៅ

នៅក្នុងករណីដ៏កម្របំផុត តុលាការឥណ្ឌាកាលពីថ្ងៃពុធ ទី១៣ខែតុលា បានកាត់ទោសបុរសជនជាតិឥណ្ឌាម្នាក់ឲ្យជាប់គុក ២ជាតិ បន្ទាប់ពីប្រើពស់វែក ចឹកសម្លាប់ប្រពន្ធរបស់ខ្លួន ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sooraj Kumar បានលែងពស់វែកមានពិសសាហាវ១ក្បាល ឲ្យចឹកប្រពន្ធរបស់គាត់ឈ្មោះ Uthra អាយុ ២៥ ឆ្នាំ។

Sooraj has been jailed for murdering his wife Uthra by letting loose a cobra in her room after first failing with a viper
លោក Sooraj Kumar និងនាង Uthra

ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះរបស់ឪពុកខាងស្រី នៅពេលបុរសជាប្តីអាយុ២៨ឆ្នាំ បានបោះពស់វែកទៅលើប្រពន្ធដែលកំពុងដេក។ ភ្លាមនោះ ពស់បានចឹកសម្លាប់ Uthra ហើយលោក Sooraj ត្រូវបានចាប់ខ្លួន កាលពីឆ្នាំមុន។

រឿងនេះ ត្រូវបានគេជឿថាជាករណីទីមួយ ដែលមនុស្សម្នាក់ត្រូវបានផ្តន្ទាទោសពីបទឃាតកម្មដោយប្រើសត្វពស់ធ្វើជាអាវុធនៅក្នុងប្រទេស ឥណ្ឌា។

ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានសារភាពទទួលកំហុសទេ ប៉ុន្តែប៉ូលិសនិយាយថា កំណត់ត្រាក្នុងទូរស័ព្ទរបស់គាត់ បានបង្ហាញថា គាត់បានទាក់ទងជាមួយអ្នកចាប់ពស់ម្នាក់ ហើយបានមើលវីដេអូសត្វពស់នៅលើអ៊ីនធើណិត មុនការសម្លាប់កាលពីខែមីនាឆ្នាំមុននៅទីក្រុង Kollam ក្នុងរដ្ឋ Kerala ភាគខាងត្បូង។

Sooraj had bought the deadly cobra (pictured) from a snake-catcher from Kalluvathukkal

រដ្ឋអាជ្ញាសាធារណៈ ដែលស្វែងរកការកាត់ទោសប្រហារជីវិត បាននិយាយថា “របៀបនៃការផ្តាច់ជីវិត និងផែនការអាក្រក់របស់ជនជាប់ចោទក្នុងការសម្លាប់ប្រពន្ធឈ្មោះ Uthra បានធ្វើឲ្យករណីនេះ ក្លាយទៅជាករណីដ៏កម្រកំហុស”។

គួរបញ្ជាក់ថា Uthra គឺជាកូនស្រីអ្នកមាន ប៉ុន្តែប្តីរបស់នាងគឺជាបុគ្គលិកធនាគារ ដែលមិនសូវមានលុយ។ ក្រុមគ្រួសាររបស់ Sooraj ត្រូវបានចោទប្រកាន់ពីបទសមគំនិត បន្ទាប់ពីមាសមួយចំនួនរបស់ Uthra ត្រូវបានគេរកឃើញកប់នៅក្បែរផ្ទះរបស់ Sooraj ប៉ុន្មានថ្ងៃក្រោយការសម្លាប់នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្មេងស្រីតូចៗ ត្រូវគេបង្ខំឲ្យដើរអាក្រាតកាយ ក្នុងពីធីសុំទឹកភ្លៀងនៅ ឥណ្ឌា (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៤ ម៉ោង មុន

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

ចរាចរណ៍១៥ ម៉ោង មុន

សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services