Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ចាប់ផ្តើមនាំចេញវ៉ាក់សាំងកូវីដឡើងវិញ ព្រោះសល់ក្នុងស្តុកច្រើន

បានផុស

នៅ

ប្រទេសឥណ្ឌា បានចាប់ផ្តើមនាំចេញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សាជាថ្មីប៉ុន្តែក្នុងចំនួនបន្តិចបន្តួច ហើយនឹងបង្កើនការនាំចេញយ៉ាងខ្លាំងក្នុងរយៈពេលពីរបីខែខាងមុខនេះ ស្របពេលស្តុកក្នុងស្រុកមានច្រើន ខណៈប្រជាជនភាគច្រើនរបស់ខ្លួនផ្ទាល់ បានចាក់វ៉ាក់សាំងរួចរាល់។

ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងតេហេរ៉ង់ បាននិយាយថា វ៉ាក់សាំង Covaxin ចំនួន ១លានដូស ដែលផលិតដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech ត្រូវបានបញ្ជូនទៅប្រទេសអ៊ីរ៉ង់រួចទៅហើយ កាលពីសប្តាហ៍មុន។

India to Restart COVID-19 Vaccine Exports
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពរដ្ឋាភិបាលបាននិយាយថា វ៉ាក់សាំងក៏ត្រូវបានបញ្ជូនទៅប្រទេសនេប៉ាល់ផងដែរ ហើយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះ គឺផ្តោតលើប្រទេសជិតខាង។

ប្រភពដដែលនិយាយថា រហូតមកដល់ពេលនេះ វ៉ាក់សាំងប្រហែល ៤ លានដូស ត្រូវបាននាំចេញ ដែលជាចំនួនតូចមួយ សមាមាត្រទៅនឹងកម្មវិធីការទូតវ៉ាក់សាំងដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ចាប់ផ្តើមនៅឆ្នាំនេះ មុនពេលរលកទី ២ នៃជំងឺកូវីដ បានបង្ខំឲ្យបញ្ឈប់កម្មវិធីនេះ។

India Resumes To Resume Vaccine Exports Next Month | TPR

លោក V.K. Paul ប្រធានក្រុមការងារពិសេសរបស់រដ្ឋាភិបាលស្តីពីជំងឺកូវីដ-១៩ បានឲ្យដឹងថា ​ប្រទេសឥណ្ឌា បានត្រៀមខ្លួនដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការវ៉ាក់សាំងរបស់ បរទេស។ នៅពេលតម្រូវការរបស់ឥណ្ឌាត្រូវបានបំពេញ នឹងមានស្តុកថ្នាំបង្ការយ៉ាងច្រើន”។

វិទ្យាស្ថាន Serum កំពុងផលិតវ៉ាក់សាំង Oxford AstraZeneca ចំនួន ២២០ លានដូសក្នុងមួយខែ ពោលគឺកើនឡើងពី ១៥០ លានដូសនៅក្នុងខែសីហា ហើយក្រុមហ៊ុន Bharat Biotech កំពុងផ្គត់ផ្គង់វ៉ាក់សាំងដែលផលិតក្នុងស្រុកចំនួន ៣០ លានដូស ហើយគ្រោងនឹងបង្កើន ដល់ ៥០ លានដូសនៅខែក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ឥណ្ឌា បើកទ្វារទទួលភ្ញៀវទេសចរវិញ ក្រោយបិទប្រទេសជាង ១ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម