Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំកម្ចាត់ក្រុម ISIS របស់អាមេរិកលាលែងពីតំណែង

បានផុស

នៅ

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោក Christopher Maier ប្រធានក្រុមការងារពិសេសនៃការកម្ចាត់ក្រុម ISIS របស់សហរដ្ឋអាមេរិកបានលាលែងពីតួនាទីរបស់លោកនៅឯមន្ទីរបញ្ចកោណ ។

មន្ទីរបញ្ចកោណបាននិយាយថា ការលាលែងនេះត្រូវបានយល់ព្រមកាលពីថ្ងៃអង្គារដោយរដ្ឋមន្រ្តីស្តីទីនៃក្រសួងការពារជាតិលោក Chris Miller ។

លោក Maier បានដឹកនាំក្រុមការងារដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដើម្បីបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយក្នុងការកម្ចាត់អង្គការភេរវកម្ម ISIS/Daesh ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់គឺជាមន្រ្តីការពារជាតិចុងក្រោយបង្អស់ដែលត្រូវបានបណ្តេញចេញ ឬលាឈប់ពីតំណែងនៅប៉ុន្មានសប្តាហ៍ថ្មីនេះ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី ៣ ខែវិច្ឆិកា ។

គួរបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានបណ្ដេញបុគ្គលសំខាន់ៗជាច្រើនក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ហើយក្នុងនោះក៏មានអតីតប្រមុខនៃក្រសួងការពារជាតិលោក Mark Esper មន្រ្តីគោលនយោបាយកំពូលលោក James Anderson មន្ត្រីស៊ើបការណ៍សម្ងាត់ Joseph Kernan អគ្គសេនាធិការនៃសេតវិមាន Jen Stewart និងអនុសេនាធិការនៃសេតវិមានលោកស្រី Alexis Ross ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អាមេរិកផ្ដល់វ៉ាក់សាំងកូវីដ ដល់បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំ មុនគេ

ចុចអាន ៖ CDC រកឃើញភស្តុតាងបន្ថែម កូវីដ ១៩ ឆ្លងនៅអាមេរិក និងអឺរ៉ុប មុនផ្ទុះរាតត្បាតនៅអ៊ូហាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម