Connect with us

ព័ត៌មានអន្ដរជាតិ

Delta ជិតក្ស័យហើយ! ពិភពលោកសង្ឃឹមធំធេង បើថ្នាំនេះទទួលការអនុញ្ញាត

បានផុស

នៅ

ពិភពលោកកំពុងតែមានក្តីសង្ឃឹមខ្ពស់ក្នុងការកម្ចាត់ជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងខ្លួន Delta ផងដែរ នៅពេលទទួលបានព័ត៌មានថា ក្រុមប្រឹក្សាខាងក្រៅ របស់និយតករសុខភាពអាមេរិក នឹងជួបប្រជុំគ្នានៅចុងខែក្រោយនេះ ដើម្បីពិភាក្សាថាតើ ត្រូវអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំប្រឆាំងវីរុស របស់ក្រុមហ៊ុន Merck & Co ដែរឬក៏អត់។

ក្រុមប្រឹក្សារបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) នឹងជួបប្រជុំនៅថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃថ្នាំ Molnupiravir សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យដែលបានធ្វើតេស្តវិជ្ជមាននិងមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Merck បាននិយាយថា ខ្លួនបានដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់គ្រាអាសន្នរបស់សហរដ្ឋអាមេរិកសម្រាប់ថ្នាំ molnupiravir ដែលខ្លួនកំពុងអភិវឌ្ឍន៍ ជាមួយដៃគូ Ridgeback Biotherapeutics។

ប្រសិនបើទទួលបានការអនុញ្ញាតមែននោះ​ Molnupiravir នឹងក្លាយជាថ្នាំប្រឆាំងវីរុសដំបូងបង្អស់លើកលោក យកទៅកម្ចាត់ជំងឺកូវីដ-១៩ រួមទាំងមេរោគបំប្លែងខ្លួន Delta ផងដែរ។

U.S. FDA advisers to review Merck's oral COVID-19 drug next month | Reuters

បើយោងតាមទិន្នន័យដែលចេញផ្សាយកាលពីដើមខែនេះ បានបង្ហាញថា ថ្នាំរបស់ក្រុមហ៊ុន Merck អាចកាត់បន្ថយអត្រានៃការចូលមន្ទីរពេទ្យនិងស្លាប់បាន ៥០% ក្នុងការសាកល្បងលើអ្នកជំងឺកម្រិតស្រាលទៅមធ្យម។

ក្រុមហ៊ុននេះ មានកិច្ចសន្យាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បី ផ្គត់ផ្គង់ថ្នាំ ចំនួន ១.៧ លានឈុត ដោយមួយឈុតមានតម្លៃ ៧០០ ដុល្លារ។ ថ្មីៗ ក្រុមហ៊ុនផលិត ក៏បានចុះកិច្ចព្រមព្រៀងជាមួយប្រទេស ម៉ាឡេស៊ីនិងសិង្ហបុរី សម្រាប់ការផ្គត់ផ្គង់ថ្នាំនេះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖​ ថ្នាំ Molnupiravir ពិតជាអាចជំនួសវ៉ាក់សាំងកូវីដ បានមែនទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម