ព័ត៌មានអន្ដរជាតិ
ក្រុងស៊ីដនីឈប់ឲ្យអ្នកដំណើរបរទេសធ្វើចត្តាឡីស័កពីថ្ងៃទី១វិច្ឆិកា
ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនឹងឈប់ឲ្យអ្នកដំណើរអន្តរជាតិធ្វើចត្តាឡីស័កពីថ្ងៃទី១ ខែវិច្ឆិកាដែលនេះបង្ហាញពីការវិលត្រឡប់មកវិញនៃការធ្វើដំណើរអន្តរជាតិធម្មតា បន្ទាប់ពីផ្អាកច្រើនខែ។ នេះបើតាមអភិបាលរដ្ឋ New South Wales លោក Perrottet បាននិយាយថ្ងៃសុក្រ ទី១៥ ខែតុលានេះ។
ប្រទេសអូស្ត្រាលីបានបិទព្រំដែនអន្តរជាតិរបស់ខ្លួនក្នុងខែមីនា ឆ្នាំ២០២០ដើម្បីទប់ស្កាត់កូវីដ-១៩ដែលអនុញ្ញាតភាគច្រើនតែពលរដ្ឋរបស់ខ្លួន និងអ្នកស្នាក់នៅអចិន្ត្រៃយ៍ចូល ប៉ុន្តែទាមទារធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍នៅសណ្ឋាគារដោយចំណាយខ្លូនឯង។
លោក Perrottet បានប្រាប់អ្នកកាសែតថា ៖«យើងចង់ឲ្យមនុស្សវិលមកធម្មតាវិញ។ យើងកំពុងនាំប្រទេសចេញពីវិបត្តិកូវីដ។ យើងនឹងបើកក្រុងស៊ីដនី និង New South Wales ទៅពិភពលោក»។
ផែនការបើកប្រទេសរបស់រដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញកាលពីខែកក្កដាដែលស្នើឲ្យលុបបំរាមសម្រាប់ពលរដ្ឋអូស្ត្រាលីចាក់វ៉ាក់សាំងរួច និងបើកការធ្វើដំណើរអន្តរជាតិបណ្តើរៗចំពោះប្រទេសដែលមានសុវត្ថិភាព និងមានអត្រាចាក់វ៉ាក់សាំងដល់៨០%។
ក្រុង New South Wales ត្រូវបានគេរំពឹងចាក់វ៉ាក់សាំងពេញលេញដល់៨០%សម្រាប់មនុស្សធំត្រឹមចុងសប្តាហ៍នេះ ខណៈប្រទេសទាំងមូលនឹងត្រូវការហោចណាស់២សប្តាហ៍ទៀតដើម្បីឈានដល់អត្រានេះ។
ប្រទេសអូស្ត្រាលីរហូតដល់ពេលនេះមានករណីឆ្លងកូវីដសរុបប្រហែល ១៣៩០០០នាក់ និងស្លាប់១៥០៦នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ