Connect with us

ព័ត៌មានអន្ដរជាតិ

ឃើញចាក់បានតិចពេក អាមេរិក បរិច្ចាគវ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ដល់សហភាពអាហ្វ្រិក

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta ដែលកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកថានឹងបរិច្ចាគវ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ចំនួន ១៧ លានដូសដល់សហភាពអាហ្វ្រិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសង្ឃឹមថា ការបរិច្ចាគនេះនឹងជួយឲ្យបណ្តាប្រទេសសហភាពអាហ្វ្រិក បង្កើតយុទ្ធនាការ និងទទួលបានការចាក់វ៉ាក់សាំង” ។

សេតវិមានបាននិយាយទៀតថា ការបរិច្ចាគនេះនឹងជួយដល់ការទិញវ៉ាក់សាំង Johnson & Johnson ក្នុងតំបន់របស់សហភាពអាហ្រ្វិកតាមរយៈអង្គការ African Vaccine Acquisition Trust ។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានបរិច្ចាគវ៉ាក់សាំងចំនួន ១៧ លានដូសក្នុងចំណោម ៥០ លានដូសដល់សហភាពអាហ្វ្រិករួចហើយផងដែរ ។ សេតវិមានបាននិយាយថា វ៉ាក់សាំង ១៧ លានដូសនោះគឺជាវ៉ាក់សាំង Johnson & Johnson ហើយនឹងត្រូវបញ្ជូនទៅសហភាពអាហ្វ្រិកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

គួរបញ្ជាក់ថា សហភាពអាហ្វ្រិកដែលមានរដ្ឋជាសមាជិកចំនួន ៥៥ និងប្រជាជនសរុបជាង ១.៣ ពាន់លាននាក់ ពេលនេះទើបតែទទួលបានការចាក់វ៉ាក់សាំង ២ ភាគរយប៉ុណ្ណោះ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥.៧ ពាន់លានដូសត្រូវបានចាក់ដល់ប្រជាជននៅជុំវិញពិភពលោកគិតត្រឹមពាក់កណ្តាលខែកញ្ញា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ កងទ័ពជើងទឹកអាមេរិក មិនព្រមចាក់វ៉ាក់សាំង នឹងត្រូវបណ្តេញចេញពី ក្របខ័ណ្ឌ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម