Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពជើងទឹកអាមេរិក មិនព្រមចាក់វ៉ាក់សាំង នឹងត្រូវបណ្តេញចេញពី ក្របខ័ណ្ឌ

បានផុស

នៅ

កងទ័ពជើងទឹកអាមេរិករូបណា ដែលបដិសេធចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ មុនថ្ងៃកំណត់ទី២៨ខែវិច្ឆិកា នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ។

កងទ័ពជើងទឹកអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឥឡូវនេះ បានក្លាយជាកាតព្វកិច្ចសម្រាប់សមាជិកយោធាទាំងអស់នោះ កងទ័ពជើងទឹកសូមប្រកាសពីផែនការ ចាប់ផ្តើមដំណើរការ បណ្តេញអ្នកដែលបដិសេធចាក់វ៉ាក់សាំងចេញពីក្របខ័ណ្ឌ ដោយគ្មានការពន្យាពេលឬលើកលែងឡើយ”។

នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ៗជាលើកដំបូង ដោយមន្ទីរបញ្ចកោណ អំពីអ្វីដែលនឹងកើតឡើងចំពោះសមាជិកយោធាដែលបដិសេធចាក់វ៉ាក់សាំង។

កងទ័ពជើងទឹកបាននិយាយថា ៩៨ភាគរយនៃសមាជិកសកម្ម ៣៥០,០០០ នាក់របស់ខ្លួន បានចាប់ផ្តើមឬបញ្ចប់ដំណើរការចាក់វ៉ាក់សាំងរួចទៅហើយ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយកាលពីថ្ងៃអង្គារថា ៩៦,៧%នៃបុគ្គលិកជិត ១.៤ លាននាក់ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស និង ៨៣,៧% បានទទួលពីរដូស។

យ៉ាងណាក្តី បើបូករួមទាំងយោធាបម្រុង មានត្រឹមតែ៨០ភាគរយប៉ុណ្ណោះ ដែលបានចាក់មួយដូស។

ប្រសិនបើស្ថាប័នយោធាទាំងអស់ចាត់វិធានការដូចកងទ័ពជើងទឹកដែរនោះ ពួកគេប្រឈមនឹងការបាត់បង់កងទ័ពរហូតដល់ទៅ ៤៦,០០០ នាក់។

ឧត្តមនាវីឯកលោក John Nowell ប្រធានបុគ្គលិកកងទ័ពជើងទឹកបាននិយាយថា មានកងទ័ពជើងទឹកចំនួន ១៦៤នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។ ក្នុងចំណោមពួកគេ មាន ១៤៤នាក់ត្រូវបានគេដឹងថា មិនបានចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក សម្រេចចាក់វ៉ាក់សាំងដូសជំរុញ ដល់អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ក្រុមហ៊ុនកូរ៉េ​ធំៗ​ ១៣ ក្រុមហ៊ុន មានទាំង​ក្រុមហ៊ុន​ Samsung ​លើក​គ្នា​​ស្វែងរក​ឱកាសវិនិយោគក្នុងប្រទេស​កម្ពុជា

ព័ត៌មានជាតិ៣៤ នាទី មុន

នៅថ្ងៃនេះ ក្រសួងយុត្តិធម៌ បានរៀបចំមហាសន្និបាតវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

រុស្ស៊ី ចង្អុលចំមុខ ៣ប្រទេស នៅពីក្រោយការវាយប្រហារភេរវកម្ម ដ៏ឃោរឃៅ

ជីវិតកម្សាន្ដ៥៣ នាទី មុន

Ahreum អតីតក្រុម T-ara កំពុងសម្រាកព្យាបាលនៅពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាត

ព័ត៌មានជាតិ៥៧ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញពីយុទ្ធសាស្ត្រដឹកនាំក្រុមការងារ​តាមអង្គភាព ទទួលបានជោគជ័យ និងប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម