Connect with us

ព័ត៌មានអន្ដរជាតិ

ជាង ៤ម៉ឺន នាក់នៅអង់គ្លេស តេស្តរហ័សឃើញកូវីដ តែតេស្តម៉ាស៊ីនធំ បែរជា អវិជ្ជមាន

បានផុស

នៅ

ការធ្វើតេស្តរកវីរុសកូវីដ-១៩ ត្រូវបានផ្អាកនៅមន្ទីរពិសោធន៍ឯកជនមួយកន្លែង ក្នុងទីក្រុង Wolverhampton ប្រទេសអង់គ្លេស បន្ទាប់ពីមនុស្សប្រមាណ ៤៣,០០០ នាក់ ទទួលបានលទ្ធផលមិនត្រឹមត្រូវ។

ការស៊ើបអង្កេតមួយ បានបើកដំណើរការចូលទៅក្នុងរបាយការណ៍អំពីមនុស្សទទួលបានលទ្ធផលតេស្តម៉ាស៊ីនធំ PCR អវិជ្ជមាន បន្ទាប់ពីពួកគេទទួលបានលទ្ធផលវិជ្ជមាន ពេលធ្វើតេស្តរហ័ស។

សេវាកម្មធ្វើតេស្តនិងតាមដាន NHS បានប៉ាន់ប្រមាណថា សំណាកតេស្តរកមេរោគកូវីដចំនួន ៤០០,០០០ សំណាក ត្រូវបានពិនិត្យក្នុងមន្ទីរពិសោធន៍គ្លីនិកសុខភាព Immensa នៅទីក្រុង Wolverhampton ហើយមនុស្សប្រមាណ ៤៣,០០០ នាក់ អាចត្រូវបានគេផ្តល់ឲ្យនូវលទ្ធផលមិនត្រឹមត្រូវ ចន្លោះថ្ងៃទី ៨ ខែកញ្ញាដល់ថ្ងៃទី ១២ ខែតុលា។

យ៉ាងណាក្តី សេវាកម្មនេះបានអះអាងថា មិនមានបញ្ហាបច្ចេកទេសជាមួយការតេស្តរហ័សឬការតេស្តម៉ាស៊ីន PCR ទេ ហើយបន្ថែមថា មន្ទីរពិសោធន៍ផ្សេងទៀតកំពុងដំណើរការធម្មតា។

សេវាកម្មធ្វើតេស្តនិងតាមដាន កំពុងទាក់ទងមនុស្សដែលអាចឆ្លងរោគ ដើម្បីណែនាំពួកគេឲ្យធ្វើតេស្តម្តងទៀត ខណៈអ្នកមានទំនាក់ទំនងជិតស្និទ្ធដែលចេញរោគសញ្ញា ក៏នឹងត្រូវបានជំរុញឲ្យទៅធ្វើតេស្តផងដែរ។

លោកវេជ្ជបណ្ឌិត Will Welfare នាយកផ្នែកសុខភាពសាធារណៈនៅទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បាននិយាយថា “ថ្មីៗនេះ យើងបានមើលឃើញចំនួននៃលទ្ធផលតេស្តរហ័សវិជ្ជមានកើនឡើងជាបន្តបន្ទាប់ ខណៈការធ្វើតេស្តម៉ាស៊ីន PCR បែរជាអវិជ្ជមាន”។

ជាលទ្ធផលនៃការស៊ើបអង្កេតរបស់យើង យើងកំពុងធ្វើការជាមួយសេវាកម្មធ្វើតេស្តនិងតាមដាន NHS និងក្រុមហ៊ុន ដើម្បីកំណត់បញ្ហាបច្ចេកទេសមន្ទីរពិសោធន៍ ដែលនាំឲ្យចេញលទ្ធផល PCR មិនត្រឹមត្រូវ។ យើងបានផ្អាកការធ្វើតេស្តភ្លាមៗនៅមន្ទីរពិសោធន៍នេះ ហើយយើងកំពុងបន្តការស៊ើបអង្កេត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ពិតដូច ថៃ ថាទេ? អ្នកកើតផ្តាសាយ ធ្វើតេស្តរហ័ស ក៏ឃើញកូវីដដែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម