Connect with us

ព័ត៌មានអន្ដរជាតិ

នេះជាឧបករណ៍តេស្តរហ័សរកកូវីដ ដែលគេនិយមប្រើបំផុត

បានផុស

នៅ

ត្រឹមខែធ្នូឆ្នាំ២០២១ខាងមុខនេះ ឧបករណ៍តេស្តរហ័សចំនួន ២០០ លាន ត្រូវបានគេរំពឹងថានឹងផ្តល់ជូនជនជាតិអាមេរិកជារៀងរាល់ខែ ដែលជាផ្នែកមួយនៃការជំរុញ ធ្វើឲ្យការធ្វើតេស្តក្នុងសហគមន៍ កាន់តែទូលំទូលាយ។

ការប្រកាសនេះបានកើតឡើងកាលពីសប្តាហ៍មុន ខណៈសេតវិមានបានបង្ហាញពីការវិនិយោគក្នុងទំហំរាប់ពាន់លានដុល្លារ ចំពោះឧបករណ៍ធ្វើតេស្តរហ័ស។

The U.S. Needs an Operation Warp Speed for Rapid COVID Tests | Time

សេតវិមានក៏បាននិយាយផងដែរថា ឱសថស្ថានចំនួន ២០,០០០ កន្លែងនៅទូទាំងប្រទេស នឹងផ្តល់ការធ្វើតេស្តដោយឥតគិតថ្លៃចាប់ពីខែកញ្ញាទៅ។

ដូចនេះតើអ្នកដឹងទេ តើឧបករណ៍តេស្តរហ័សម៉ាកអ្វី ដែលកំពុងត្រូវបានគេប្រើច្រើនជាងគេបំផុត?

បច្ចុប្បន្ននេះមានឧបករណ៍ធ្វើតេស្តរហ័សជាច្រើន មកពីក្រុមហ៊ុន Abbott, Quidel, Becton Dickinson និងក្រុមហ៊ុនផ្សេងទៀត។

ឧបករណ៍តេស្តរហ័សពេញនិយមបំផុតមួយ នាពេលបច្ចុប្បន្ននេះគឺ ម៉ាក BinaxNOW ដែលផលិតដោយក្រុមហ៊ុន Abbott។

ឧបករណ៍តេស្តរហ័សរបស់ក្រុមហ៊ុន Abbott បានទទួលការយល់ព្រមឲ្យប្រើប្រាស់បន្ទាន់ (EUA) ពី FDA នាចុងខែសីហា។ រដ្ឋាភិបាលបានបញ្ជាទិញឧបករណ៍តេស្តរហ័សនេះចំនួន ១៥០ លាន។

ក្រុមហ៊ុន Abbott បាននិយាយថា ក្រុមហ៊ុនមានគម្រោងបង្កើនផលិតកម្មដល់ ៥០ លានក្នុងមួយខែនៅខែតុលានេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Healthline

ចុចអាន៖ ជាង ៤ម៉ឺន នាក់នៅអង់គ្លេស តេស្តរហ័សឃើញកូវីដ តែតេស្តម៉ាស៊ីនធំ បែរជា អវិជ្ជមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម