Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់​ពី​ថ្ងៃ​ចន្ទ​ក្រោយ​ អ្នក​ចាក់​វ៉ាក់​សាំង​ពេញ​ចង់​ទៅ​ម៉ាឡេស៊ីត្រូវ​ធ្វើ​ចត្តាឡីស័ក​៧ថ្ងៃ

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដពេញដូស​ដែល​ចង់​ធ្វើ​ដំណើរ​ចូល​ទៅ​ប្រទេស​ម៉ាឡេស៊ី​គឺ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ខ្លី​ជាង​លើក​មុន​គិត​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១៨ ខែ​តុលា​​ខាង​មុខ​នេះ។

លោកបាន​និយាយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជា​មួយ​គណៈកម្មាធិការ​ពិសេស​ស្តីពី​ការ​គ្រប់​គ្រង​ជំងឺ​កូវីដ-១៩​ថា ពួក​គេ​អាច​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​ក៏​បាន ឬ​នៅ​ទី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ក៏បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«អ្នក​ធ្វើ​ដំណើរ​ដែល​មិន​ទាន់​ចាក់​វាក់សាំង ឬ​ចាក់​មិន​ទាន់​ពេញ​ដូសនឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១០​ថ្ងៃ​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក»។ លោក​បាន​បញ្ជាក់។

រយៈ​ពេល​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ជាប់​ពាក់​ព័ន្ធ​ជិត​ស្និទ្ធ​​នឹង​អ្នក​ឆ្លង​កូវីដក៏​នឹង​កាត់​បន្ថយ​មកនៅ​ត្រឹម​៧​ថ្ងៃ​ដែរ​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ពេញ​ដូស ហើយ​ធ្វើ​នៅ​ផ្ទះ។ ប៉ុន្តែ​សម្រាប់​អ្នក​មិន​ទាន់​ចាក់ ឬ​ចាក់​មិន​ទាន់​ពេញ​ដូស​ត្រូវ​ធ្វើ​ចត្តាឡីស័ក​១០​ថ្ងៃ។

ពី​មុន អ្នក​ដំណើរ​អន្តរជាតិ​ដែល​ចូល​ទៅ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ទីកន្លែង​សម្រាក​ និង​សេវាកម្ម​នៅ​តាម​មហាវិថី​នានា​ក្នុង​ប្រទេស​​ម៉ាឡេស៊ី​​​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រតិបត្តិការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​សៅរ៍​នេះ​ទៅ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម