Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដ-១៩ជួយឲ្យរាងកាយ ស្គាល់វីរុសបំប្លែងខ្លួនសាហាវៗ

បានផុស

នៅ

ការសិក្សាថ្មីមួយបង្ហាញថា វ៉ាក់សាំងបង្ការកូវីដ-១៩ អាចបង្កើតកោសិកាចងចាំក្នុងសរីរាង្គដោយជួយឱ្យរាងកាយស្គាល់កូវីដបំប្លែងខ្លួនសាហាវៗ ព្រមទាំងជួយឱ្យសរីរាង្គអាចប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្ដូរនៃវីរុសបំប្លែងខ្លួនថ្មីៗផ្សេងទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Immunity បង្ហាញថា វ៉ាក់សាំងប្រភេទ mRNA អាចបង្កើតកោសិកាចងចាំ B នៅក្នុងបុគ្គលដែលទទួលបានវ៉ាក់សាំងពេញលេញ។ កោសិកាទាំងនេះ ជាកោសិកាជួយសម្គាល់មេរោគឆ្លង និងបង្អាក់ការផ្លាស់ប្តូរនៃវីរុសនៅក្នុងសរីរាង្គ។

សម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងរួចរាល់ ទាំងអ្នកធ្លាប់និងមិនធ្លាប់ឆ្លងកូវីដ-១៩ វ៉ាក់សាំងនឹងជួយឱ្យរាងកាយមានការឆ្លើយតបខ្លាំងក្លាចំពោះវីរុសបំប្លែងខ្លួនសាហាវៗគ្រប់ប្រភេទ។  មិនតែប៉ុណ្ណោះវ៉ាក់សាំងនឹងបន្ស៊ាំប្រព័ន្ធភាពស៊ាំឱ្យស្គាល់វីរុសបំប្លែងខ្លួន និងបង្រៀនពីរបៀបទប់ទល់នឹងវីរុសថ្មីៗថែមទៀត។ ទោះយ៉ាងណាមិញ បុគ្គលដែលមិនធ្លាប់ឆ្លងកូវីដ-១៩ មានការឆ្លើយតបយឺតចំពោះវីរុសបំប្លែងផ្សេងៗ ពោលគឺប្រព័ន្ធភាពស៊ាំខ្សោយជាងអ្នកធ្លាប់វិជ្ជមានកូវីដ-១៩។

វេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡ័កស៊ី និងជំងឺឆ្លងអាមេរិក (NIAID) បានប្រាប់ Bloomberg កាលពីសប្តាហ៍មុនថា វីរុសបំប្លែងខ្លួនគ្រប់ប្រភេទកំពុងធ្លាក់ចុះការរាលដាល ប៉ុន្តែវាអាចកើនឡើងម្ដងទៀត ក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំង ហើយចុងក្រោយវាអាចបន្តចម្លងទៅកាន់អ្នកទទួលថ្នាំបង្ការកូវីដ-១៩រួលរាល់ផងដែរ។

ដូច្នេះហើយ ទើបវេជ្ជបណ្ឌិតរូបនេះ អំពាវនាវដល់សាធារណជនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ DeseretNews

ចុចអាន៖ បង្ហាញទិន្នន័យ ប្រភេទវ៉ាក់សាំងដូសជំរុញ អាចការពារកូវីដ-១៩ បានល្អបំផុត

ចុចអាន៖ ទើបចាក់វ៉ាក់សាំង Sinovac ដូសជំរុញរួច បានធ្វើរឿងទាំង ៤នេះឬនៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម