អ្នកឆ្លងវីរុស Delta មានហានិភ័យខ្ពស់ចូលក្នុងបន្ទប់ ICU ខ្លាំងជាងកូវីដទម្រង់ដើមរហូតដល់ ២៣៥ ភាគរយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ្នកឆ្លងវីរុស Delta មានហានិភ័យខ្ពស់ចូលក្នុងបន្ទប់ ICU ខ្លាំងជាងកូវីដទម្រង់ដើមរហូតដល់ ២៣៥ ភាគរយ

បានផុស

នៅ

ការសិក្សានាពេលថ្មីៗនេះបានរកឃើញថា វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ ដូចជា Alpha, Beta, Gamma និង Delta សុទ្ធតែបង្កើនហានិភ័យដល់អ្នកឆ្លងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចូលបន្ទប់សង្គ្រោះបន្ទាន់ ICU និងស្លាប់ ច្រើនជាងកូវីដទម្រង់ដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ អ្នកឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា Delta មានហានិភ័យខ្ពស់ជាងគេ ពោល ១០៨ ភាគរយសម្រាប់ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ, ២៣៥ ភាគរយចូលបន្ទប់ ICU និងមានហានិភ័យស្លាប់ ១៣៣ ភាគរយ ខ្ពស់ជាងវីរុសបំប្លែងខ្លួនផ្សេងទៀត ។

លោកសាស្ត្រាចារ្យ William Schaffner អ្នកជំនាញខាងជំងឺឆ្លងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Vanderbilt នៅទីក្រុង Nashville រដ្ឋ Tennessee នៃសហរដ្ឋអាមេរិកបាននិយាយថា “ការសិក្សាដ៏សំខាន់នេះគឺមកពីប្រទេសកាណាដា បន្ទាប់ពីបានពិនិត្យលើករណីចំនួន ២១២,៣២៦ ករណីនៅរដ្ឋ Ontario ចាប់ពីថ្ងៃទី ៧ ខែកុម្ភៈដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១” ។

ចំណែកលោកវេជ្ជបណ្ឌិត Christopher Coleman ជំនួយការសាស្រ្តាចារ្យផ្នែកប្រព័ន្ធភាពស៊ាំនៃការឆ្លងមេរោគនៅឯសាកលវិទ្យាល័យ Nottingham របស់ចក្រភពអង់គ្លេសបាននិយាយថា “ការសិក្សានៅប្រទេសកាណាដាមានដែនកំណត់មួយចំនួន ប៉ុន្តែវាគឺជាប្រភេទនៃការសិក្សាដែលជួយឲ្យយើងបង្កើនស្មារតីប្រុងប្រយ័ត្ន ។

ថ្លែងទៅកាន់សារព័ត៌មាន Medical News Today លោកវេជ្ជបណ្ឌិតបាននិយាយថា “ប៉ុន្តែយើងក៏មានវិធានការការពារផងដែរ ហើយនោះគឺការចាក់វ៉ាក់សាំងពេញលេញ ។ ការចាក់វ៉ាក់សាំងបានកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ និងការស្លាប់ពីវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភទាំងអស់ ។ ក្នុងអំឡុងពេលនៃការសិក្សា នៅពេលដែលចំនួននៃការចាក់វ៉ាក់សាំងកើនឡើង ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការចូលបន្ទប់ ICU និងការស្លាប់បានថយចុះ ។

លោកបញ្ជាក់ថា “លទ្ធផលពីប្រទេសកាណាដា ក៏បានបន្ថែមទៅលើលទ្ធផលនៃការសិក្សាពីប្រទេសអង់គ្លេស ស្កុតឡេន និងសិង្ហបុរីផងដែរ ដែលទាំងអស់នេះបង្ហាញថា ការឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា Delta បណ្តាលឲ្យមានជំងឺកាន់តែធ្ងន់ធ្ងរ ។ ប៉ុន្តែវ៉ាក់សាំងដែលមាននាពេលបច្ចុប្បន្នបន្តផ្តល់ការការពារដ៏ល្អប្រឆាំងនឹងការឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា Delta ធ្ងន់ធ្ងរ” ។

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Delta ដែលឆ្លងលឿន និងរហ័សត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសឥណ្ឌាកាលពីចុងឆ្នាំ ២០២០ ហើយបច្ចុប្បន្នវាកំពុងរាលដាលដល់ប្រទេស និងដែនដីប្រមាណ ១៦៣ ហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Medical News Today

ចុចអាន ៖ ទីបំផុត ពិភពលោក រកឃើញថ្នាំគ្រាប់ព្យាបាល Delta ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services