Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ទំនើង​កាន់​តែ​កាង​​ ខណៈ​រដ្ឋា​ភិបាល​ហៃទី​ពិបាក​ទប់​ទល់

បានផុស

នៅ

នៅ​ពេលនាយក​រដ្ឋ​មន្ត្រីហៃទី លោក Ariel Henry ព្យាយាម​​ដឹក​នាំ​ធ្វើ​ពិធី​រំលឹក​ដល់​មរណភាព​របស់​បិតាឯករាជ្យ​​ប្រទេស​ម្នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ គណៈ​ប្រតិភូ​របស់​លោក​​ត្រូវ​បាន​រារាំង​ដោយ​មាន​ការ​ផ្ទុះ​អាវុធ​ជំរុញ​ឲ្យ​ពួក​គេ​ដក​ខ្លួន។

វា​ជាសញ្ញា​មួយ​ទៀត​នៃ​អំណាច​របស់​ក្រុម​ទំនើង​កំពុង​កើន​ឡើង​នៅ​ប្រទេស​​មួយ​នេះ​ ខណៈ​កាល​ពី​ថ្ងៃ​សៅរ៍​ក៏​មាន​ការ​​ចាប់​ពង្រត់​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រឹស្ថ​​​កំពុង​ធ្វើ​ដំណើរ​នៅ​ជិត​ទី​ក្រុង Port-au-Prince​ដែរ។

សកម្មជន​សិទ្ធិ​មនុស្ស​ លោក Pierre Esperance បាន​និយាយ​ថា ក្រុម​ទំនើងកាន់​តែ​ស្រួល​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅ​​ដែន​ដី​ដែល​ពួក​គេ​កាន់​កាប់​ចាប់​តាំង​ពីការ​ធ្វើ​ឃាត​លោក​ប្រធានា​ធិបតី Jovanel Mois កាល​ពី​ខែ​កក្កដា និង​គ្រោះ​រញ្ជួយ​ដី​ខែ​សីហាមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Esperance ជា​នាយក​ប្រតិបត្តិ​បណ្តាញ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​បាន​និយាយ​ថា ៖«រដ្ឋាភិបាល​ដែល​ទើប​បង្កើត​បាន​៣​ខែ​ទន់​ជ្រាយ​ដើម្បី​បង្ក្រាប​​​នឹង​ក្រុម​បះបោរ។ គ្មាន​ផែន​ការ គ្មាន​វិធី​ណា​ដើ​ម្បី​ប្រយុទ្ធ​នឹង​អសន្តិសុខ​ឡើយ។ កម្លាំង​ប៉ូលិស​ជាតិ​មិន​ត្រូវ​បាន​ពង្រឹង»។

ក្រុម​ផ្សព្វផ្សាយ​សាសនា​គ្រឹស្ថ Aid Ministries បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ជន​ជាតិ​អាមេរិក​​១៦​នាក់ និង​កាណាដា​១​នាក់​ត្រូវ​បាន​ចាប់​ពង្រត់​​​ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​កុមារ​កំព្រា​មួយ។

អ្នក​ជំនាញ​សន្តិសុខ​សង្ស័យថា ​​​ពាក់​ព័ន្ធ​នឹង​ក្រុម​ទំនើង​ហៅ​ថា 400 Mavojo ដែល​គ្រប់​គ្រង​សង្កាត់ Croix-des-Bouquets ដែល​មាន​ចម្ងាយ​ប្រមាណ​១៣​គីឡូម៉ែត្រ​ពីទី​ក្រុង Port-au-Prince។

បព្វជិត​៥​រូប និង​ដូន​ជី​២​រូប ក្នុង​នោះ​មាន​​ជន​ជាតិ​បារាំង២​រូប​ត្រូវ​បាន​ចាប់​ពង្រត់​​នៅ​សង្កាត់ Croix-des-Bouquets ​កាល​ពី​ខែ​មេសា​ដែល​ឧក្រិដ្ឋ​កម្ម​នេះ​សង្ស័យ​ពាក់​​ព័ន្ធ​នឹង​ក្រុម​ទំនើង 400 Mavozos។

កាល​ពី​ថ្ងៃ​អាទិត្យ ពិធី​រំលឹក​ដល់​លោក Jean-Jacques Deslains ដែល​បាន​ប្រកាស​ប្រទេសហៃទីឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​១៨០៤ គ្រោង​រៀប​ចំ​នៅតំបន់ Pont-Rouge ភាគ​ខាង​កើត​ទី​ក្រុង​ Port-au-Prince ដែល​ជា​កន្លែង​លោក​ Deslin ត្រូវ​បាន​គេ​សម្លាប់​នៅ​ឆ្នាំ​១៨០៦។

អាជ្ញាធរ​ហៃទី​ពិបាក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​ការ​​រៀប​ចំ​ពិធី​នៅ​ទី​នោះ​ដោយ​សារ​​វត្តមាន​ក្រុម​ទំនើង G9 ដឹក​នាំ​ដោយ​អតីត​មន្ត្រី​ប៉ូលិសលោក Jimmy Cherzier។ ដោយ​សារ​មិន​អាច​ប្រារព្ធ​​នៅ​ទី​នោះ​បាន ពួក​មន្ត្រី​សម្រេច​​យក​កម្រ​ផ្កា​ទៅ​ដាក់​នៅ​សារមន្ទីរ​ជាតិជំនួស​វិញ។

យ៉ាងហោច​ណាស់ មាន​ការ​ចាប់​ពង្រត់​៦២៨​ករណី​បាន​កើត​ឡើង​នៅ​ប្រទេស​ហៃទីត្រឹម​រយៈ​ពេល​៩​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១​នេះ ក្នុង​នោះ​​កើត​ឡើង​ចំពោះ​ជន​បរទេស​២៩​លើក។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ និង​វិភាគសិទ្ធិ​មនុស្ស​នៅ​ហៃទី (CARDH)៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម