ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពនៅទូទាំងប្រទេស ជប៉ុន ចុះត្រជាក់ខ្លាំងបំផុតរហូតដល់ដក ៥.៦ អង្សាសេ
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុននិយាយថា សីតុណ្ហភាពត្រជាក់បំផុតនៃរដូវនេះត្រូវបានកត់ត្រានៅទូទាំងប្រទេសនៅព្រឹកថ្ងៃចន្ទនេះ ដោយសារតែម៉ាសខ្យល់ត្រជាក់ខ្លាំង ។
ខ្យល់ត្រជាក់បាននាំមកនូវព្រិលដំបូងនៃរដូវនេះធ្លាក់នៅទីក្រុង Wakkanai និងទីក្រុងដទៃទៀតក្នុងខេត្ត Hokkaido ភាគខាងជើងកាលពីប៉ុន្មានថ្ងៃមុន ។
ទន្ទឹមនោះ សីតុណ្ហាភាពដក ៥.៦ អង្សាសេត្រូវបានកត់ត្រានៅក្នុងទីក្រុង Shibecha របស់ខេត្ត Hokkaido ។ ចំណែកនៅទីក្រុង Morioka ភាគខាងជើងប្រទេសជប៉ុន សីតុណ្ហភាពធ្លាក់ចុះដល់ ៣.៥ អង្សា ខណៈ ៩ អង្សានៅទីក្រុង Nara និង ៩.២ អង្សានៅកណ្តាលទីក្រុងតូក្យូ ។
បន្ថែមពីនេះក៏មានភ្លៀង ឬព្រិលធ្លាក់នៅភាគខាងជើងប្រទេសជប៉ុនតាមបណ្ដោយឆ្នេរសមុទ្រជប៉ុន និងនៅតំបន់ភ្នំមួយចំនួនផងដែរ ខណៈទីភ្នាក់ងារអាកាសធាតុកំពុងដាស់តឿនប្រជាជនឲ្យប្រយ័ត្នចំពោះផ្លូវដែលកកបណ្ដាលមកពីការធ្លាក់ព្រិល ។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារក៏បានព្យាករណ៍ដែរថា សីតុណ្ហភាពពេលថ្ងៃជាមធ្យមនៅទីក្រុង Fukuoka និងទីក្រុង Osaka ភាគខាងលិចប្រទេសជប៉ុន នឹងឡើងដល់ ២២ អង្សាសេ ។
ប៉ុន្តែកម្រិតសីតុណ្ហភាពទាបជាងពេលថ្ងៃត្រូវបានរំពឹងទុកនៅភាគខាងកើត និងភាគខាងជើងប្រទេសជប៉ុន ហើយសីតុណ្ហភាពទំនងជានឹងឡើងដល់ ១៨ អង្សាសេនៅទីក្រុងតូក្យូ ១៥ អង្សាសេនៅទីក្រុង Sendai និង ៩ អង្សាសេនៅទីក្រុង Asahikawa ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះផ្ទៃមេឃទទេរត្រូវបានគេមើលឃើញនៅតាមតំបន់ធំៗនៃប្រទេស ហើយសីតុណ្ហភាពបានធ្លាក់ចុះ ដោយសារស្ទើរតែគ្មានពពកដើម្បីស្រូបកម្ដៅទៅក្នុងលំហ ខណៈកម្រិតសីតុណ្ហភាពចុះត្រជាក់ពេញមួយយប់ ត្រូវបានកត់ត្រាជាធម្មតារហូតដល់ពាក់កណ្តាលខែវិច្ឆិកា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?