Connect with us

ព័ត៌មានអន្ដរជាតិ

អតីតប្រធានាធិបតីអាមេរិក Clinton ចេញពីពេទ្យហើយ ក្រោយ​ព្យាបាល​ជំងឺ​ឆ្លង​

បានផុស

នៅ

លោក Bill Clinton នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យនៅ​កាលីហ្វញ៉ា​ខាង​ត្បូង​ហើយ បន្ទាប់​ពី​សម្រាក​ព្យាបាល​ជំងឺ​​ឆ្លង​ដែល​មិន​ពាក់​ព័ន្ធ​​នឹង​ជំងឺ​កូវីដ-១៩​។

មន្ត្រី​បាន​និយាយ​ថា អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាយុ​៧៥​ឆ្នាំ​​បាន​ចូលមន្ទីរ​ពេទ្យ​មួយ​នៅ​ភាគ​ខាង​ត្បូង​ទី​ក្រុង​ឡស អេនជឺឡេសកាល​ពី​ថ្ងៃ​អង្គារ៍ ​ដើម្បីព្យាបាល​ជំងឺ​ឆ្លង ប៉ុន្តែ​វា​មិន​ពាក់​ព័ន្ធ​នឹង​​​ជំងឺ​កូវីដឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​​អតីត​ប្រធានាធិបតី លោក Angel Urena បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក Clinton នឹង​បន្ត​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​មួយ​យប់​ទៀត​ដើម្បី​ទទួលថ្នាំ​អង់ទីគ័រ​បន្ថែម។ ប៉ុន្តែ​ក្រុម​គ្រូ​ពេទ្យ​នៅ​តែ​​កំពុង​តាម​ដាន​សុខភាព​របស់​លោក។

អតីត​ជំនួយ​ការ​ម្នាក់​បាន​និយាយ​ថា លោក Clinton មាន​ជំងឺ​ទឹក​នោម​ប្រៃ​ដែល​បាន​ឆ្លង​រាល​ដាល​ដល់​ចរន្ត​ឈាម​របស់​លោក។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ​នេះ​ចាប់​តាំង​ពី​ Clinton បាន​ចាក​ចេញ​ពី​សេតវិមាន​នៅ​ឆ្នាំ​២០០១ លោក​ប្រឈម​នឹង​បញ្ហាសុខភាព​ជា​ច្រើន។

នៅ​ឆ្នាំ​២០០៤ លោក​បាន​ធ្វើ​ការ​វះ​កាត់​៤​ដង បន្ទាប់​ពី​កើត​មាន​អាការ​ឈឺ​ទ្រូង និង​ពិបាក​ដក​ដង្ហើម។ នៅ​ឆ្នាំ​២០០៥ លោក​បាន​ធ្វើ​ការ​វះ​កាត់​សួត​ ហើយ​ឆ្នាំ​២០១០​លោក​ត្រូវ​បាន​ដាក​ស្រោម​​សរសៃ​ឈាម​បេះ​ដូង​មួយ​គូ។

ដោយ​សារ​អាការ​ជំងឺ​ច្រើន​មុខ លោក​ត្រូវ​បាន​គេ​ដឹង​ថា បាន​ទទួល​អាហារ​បួស ហើយ​ជា​លទ្ធផល​លោក​បាន​ស្រក​ទម្ងន់ និង​សុខភាព​ល្អ​ប្រសើរ​គ្រាន់​បើ​ឡើង​វិញ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម