Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានផ្ទុះ “ជំងឺរាតត្បាតភ្លោះ” នៅរដូវរងានេះ

បានផុស

នៅ

គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានព្រមានអំពី “ជំងឺរាតត្បាតភ្លោះ” ដែលអាចកើតមាននៅរដូវរងានេះ។ ពួកគេបានសង្កត់ធ្ងន់លើគ្រុនផ្តាសាយ ខណៈករណីជំងឺនេះនៅខេត្តភាគខាងត្បូង បានកើនឡើងចាប់តាំងពីខែកញ្ញាមក ស្របពេលរដូវផ្តាសាយជិតមកដល់ និងហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩នាំចូលពីបរទេស។

China Warns Of 'Twindemic' Risk Of Influenza, Imported Covid Cases
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដូវស្លឹកឈើជ្រុះនិងរដូវរងា គឺជារដូវទាំងពីរដែលមានអត្រាឆ្លងមេរោគផ្លូវដង្ហើមខ្ពស់ ដូចជាគ្រុនផ្តាសាយជាដើម។ គណៈកម្មការសុខភាពបានចេញសេចក្តីជូនដំណឹងមួយកាលពីចុងសប្តាហ៍ ដើម្បីពង្រឹងវិធានការបង្ការនិងគ្រប់គ្រងជំងឺផ្តាសាយ ក្នុងរដូវផ្តាសាយ ហើយគួបផ្សំជាមួយនឹងហានិភ័យនៃការនាំចូលករណីវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មីៗ។

យោងតាមអាជ្ញាធរសុខាភិបាលបានឲ្យដឹងថា ករណីគ្រុនផ្តាសាយនៅខេត្តភាគខាងត្បូងនិងភាគខាងជើងចាប់តាំងពីខែមីនាមក គឺមានកម្រិតខ្ពស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយនៅខេត្តភាគខាងត្បូង មានការកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីខែកញ្ញាមក។

China Sees Highest Daily Covid Cases In Current Outbreak

បច្ចុប្បន្ននេះ ជំងឺរាតត្បាតកូវីដ-១៩ នៅលើពិភពលោក នៅតែស្ថិតក្នុងកម្រិតខ្ពស់ហើយហានិភ័យនៃករណីនាំចូល នៅតែបន្តកើតមានឡើង។ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្លូវដង្ហើមដូចជាផ្តាសាយ អាចបូកបញ្ចូលគ្នាហើយនាំមកនូវ “ជំងឺរាតត្បាតភ្លោះ” ដែលអាចកើតមានក្នុងអំឡុងរដូវរងាខាងមុខនេះ និងនិទាឃរដូវក្រោយ។

វិធានការជាបន្តបន្ទាប់ដែលត្រូវអនុវត្តក្នុងរដូវរងាខាងមុខនេះរួមមាន ពង្រឹងការត្រួតពិនិត្យនិងយន្តការព្រមានជាមុន, ចាក់ថ្នាំបង្ការដល់ក្រុមសំខាន់ៗ, លើកកម្ពស់ការការពារពហុជំងឺ, ការធ្វើឲ្យមានស្តង់ដារលើការព្យាបាលជំងឺរាតត្បាត និងផ្សព្វផ្សាយឲ្យទូលំទូលាយ។

China grapples with sudden surge of Covid-19 cases in Beijing, 14 other  cities - World News

ទោះបីជាអត្រានៃជំងឺផ្តាសាយ នៅតែមានកម្រិតទាបក្នុងរដូវផ្តាសាយចុងក្រោយក៏ដោយ ក៏ករណីជំងឺនេះនៅតែកើតមានឡើង នៅតាមសាលារៀន ស្ថាប័នថែទាំកុមារនិងកន្លែងផ្សេងទៀត។

អាជ្ញាធរសុខាភិបាលបានជំរុញឲ្យស្ថាប័នសំខាន់ៗដូចជា ស្ថាប័នថែទាំកុមារ សាលារៀននិងមណ្ឌលថែទាំត្រូវបំពេញការទទួលខុសត្រូវរបស់ខ្លួន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីរកឲ្យឃើញ រាយការណ៍និងដោះស្រាយករណីជាចង្កោមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Times

ចុចអាន៖ ពិតទេ វីរុសបំប្លែងខ្លួនក្លាយពូជពី Delta កំពុងជំរុញឲ្យករណីឆ្លងនៅ អង់គ្លេស ហក់ឡើងយ៉ាងគំហុក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៧ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១១ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម