Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងហើយ ចំនួនគ្រាប់ និងប្រភេទមីស៊ីលដែល កូរ៉េខាងជើង បាញ់ព្រឹកមិញ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា មីស៊ីលដែលកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងនៅព្រឹកថ្ងៃអង្គារនេះ គឺជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីបាញ់ចេញពីនាវាមុជទឹក ហើយមានចំនួន ២ គ្រាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yonhap បានរាយការណ៍ទៀតថា មីស៊ីលនេះហោះបានចម្ងាយ ៤៣០ ទៅ ៤៥០ គីឡូម៉ែត្រ និងឈានដល់កម្ពស់ ៦០ គីឡូម៉ែត្រ ។

ទន្ទឹមនោះក្រសួងការពារជាតិជប៉ុននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលនៅម៉ោង ១០ និង ១៥ នាទីព្រឹក និងម៉ោង ១០ និង ១៦ នាទីព្រឹក ចេញពីសមុទ្រខាងកើតរបស់ខ្លួន ហើយមីស៊ីលទាំងពីរគ្រាប់នេះ ប្រហែលជាធ្លាក់ចូលក្នុងសមុទ្រជប៉ុននៅផ្នែកខាងកើតនៃឧបទ្វីបកូរ៉េ ។

ចំណែកយោធារបស់កូរ៉េខាងត្បូងវិញបាននិយាយដែរថា មីស៊ីលនេះត្រូវបានបាញ់ចេញពីតំបន់ Sinpo នៅភាគខាងកើតនៃខេត្ត South Hamgyon ជាទីតាំងដែលគេជឿថាជាមូលដ្ឋាននាវាមុជទឹករបស់កូរ៉េខាងជើង ។

សរុបមកទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តមីស៊ីលយ៉ាងតិច ៧ ដងហើយនៅឆ្នាំ ២០២១ នេះ ក្រោយពេលដែលមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានប្រកាសផែនការ ៥ ឆ្នាំដើម្បីពង្រឹងសមត្ថភាពការពារជាតិនៅក្នុងសមាជគណបក្សពលករដែលកំពុងកាន់អំណាចកាលពីខែមករា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងគ្មានអ្នកស្គាល់ប្រភេទទៅ សមុទ្រជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម