Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស បង្ហាញកត្តាមួយចំនួន ដែលធ្វើឲ្យសាំងឡើងថ្លៃបំផុត ក្នុងរយៈពេល ៩ឆ្នាំ

បានផុស

នៅ

តម្លៃសាំងនៅប្រទេសអង់គ្លេស បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំបួនឆ្នាំ ហើយឥឡូវនេះ ជិតឈានដល់កម្រិតកំណត់ត្រាហើយ។

នាយកដ្ឋានពាណិជ្ជកម្ម ថាមពលនិងយុទ្ធសាស្ត្រឧស្សាហកម្មបាននិយាយកាលពីថ្ងៃអង្គារទី១៩ខែតុលាថា គិតត្រឹមថ្ងៃចន្ទ តម្លៃសាំងជាមធ្យម មួយលីត្រគឺ ១៣៩.៥ ផោនស្មើនឹង ២.៧៥ ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនេះគឺថ្លៃបំផុត គិតចាប់តាំងពីខែមីនាឆ្នាំ២០១៣មក និងខុសគ្នាតែ ០.០៥៩ ដុល្លារប៉ុណ្ណោះពីកំណត់ត្រាសាំងឡើងថ្លៃបំផុតនៅខែមេសាឆ្នាំ២០១២ ដែលកាលនោះឡើងដល់ ២.៨០ ដុល្លារក្នុងមួយលីត្រ។

តម្លៃបានកើន ០.៥១ ដុល្លារក្នុងមួយលីត្រ នារយៈពេល ១២ ខែចុងក្រោយនេះ។

ក្រុមហ៊ុន RAC បានសន្មតថា ការឡើងថ្លៃប្រេងសាំងនេះ គឺបណ្តាលមកពីកត្តាជាច្រើន រួមទាំងការកើនឡើងនៃថ្លៃដើមប្រេង ការងាកទៅប្រើប្រេងសាំង E10 កាលពីខែកញ្ញា និងផលប៉ះពាល់នៃពន្ធផងដែរ។

ទន្ទឹមនឹងនេះដែរ តម្លៃមធ្យមនៃប្រេងម៉ាស៊ូតកាលពីថ្ងៃចន្ទគឺ ២.៨២ ដុល្លារក្នុងមួយលីត្រ ដោយកើន ០.០៤៩ ដុល្លារ បើធៀបទៅនឹងសប្តាហ៍មុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ឃើញប្រេងសាំងឡើងថ្លៃកុំឆ្ងល់! នេះជាមូលហេតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម