Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃសាំងធម្មតានៅ ឡាវ ឡើងដល់ ១១,៧៩០ គីប (ស្មើនឹង ៤,៧០០ រៀលលុយកម្ពុជា) ក្នុងមួយលីត្រ

បានផុស

នៅ

រដ្ឋាភិបាលឡាវបានប្រកាសពីការដំឡើងថ្លៃប្រេងឥន្ធនៈសម្រាប់លើកទី ១៦ នៅឆ្នាំនេះ ដែលធ្វើឲ្យតម្លៃប្រេងសាំងធម្មតាឡើងដល់ ១១,៧៩០ គីប (ស្មើនឹង ៤,៧០០ រៀលលុយកម្ពុជា) ក្នុងមួយលីត្រ ខណៈសាំងស៊ុបពែរនៅព្រះរាជាណាចក្រកម្ពុជាតម្លៃ ៤,៨៥០ រៀលក្នុងមួយលីត្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវកាលពីថ្ងៃអង្គារបានឲ្យដឹងថា តម្លៃប្រេងសាំងស៊ុបពែរនៅរាជធានីវៀងចន្ទន៍បានឡើងដល់ ១៣,៦២០ គីប (៥,៤០០ រៀល) ក្នុងមួយលីត្រ ខណៈប្រេងសាំងធម្មតាបានឡើងដល់ ១១,៧៩០ គីប (៤,៧០០ រៀល) ក្នុងមួយលីត្រ ។

ទន្ទឹមនោះ តម្លៃប្រេងម៉ាស៊ូតក៏ឡើងថ្លៃផងដែរ ដោយបច្ចុប្បន្ននេះឡើងដល់ ១០,៣០០ គីប (៤,១០០រៀល) ក្នុងមួយលីត្រ ។

ស្របពេលជាមួយគ្នានេះដែរ តម្លៃផលិតផលម្ហូបអាហារ និងរបស់របរផ្សេងៗទៀតក៏បន្តកើនឡើងនៅក្នុងប្រទេស ឡុងពេលការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលបង្កជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប ។

គួរបញ្ជាក់ថា ការដំឡើងថ្លៃប្រេងឥន្ធនៈនេះគឺជាលើកទី ១៦ នៅឆ្នាំនេះ និងជាលើកទី ២ នៅក្នុងខែតុលានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ រថភ្លើងល្បឿនលឿនរត់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង លើផ្លូវដែក ចិន-ឡាវ មកដល់ទីក្រុងវៀងចន្ទន៍ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម