Connect with us

ព័ត៌មានអន្ដរជាតិ

Bill Gates ជះលុយ ១២០លានដុល្លារ ទិញថ្នាំព្យាបាលកូវីដ ចែកជូនប្រទេសកំពុងអភិវឌ្ឍន៍

បានផុស

នៅ

មូលនិធិ Bill and Melinda Gates បានប្រកាសថា ខ្លួននឹងចំណាយទឹកប្រាក់ ១២០ លានដុល្លារអាមេរិក ដើម្បីទិញថ្នាំគ្រាប់ប្រឆាំងកូវីដថ្មី ចែកជូនបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

នៅក្នុងការសាកល្បង ថ្នាំប្រឆាំងវីរុសឈ្មោះ Molnupiravir ដែលបង្កើតឡើងដោយក្រុមហ៊ុន Merck & Co បានបង្ហាញលទ្ធផលគាប់ប្រសើរក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យនិងការស្លាប់ដោយសារមេរោគកូវីដ-១៩ ហើយអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ នៅផ្នែកខ្លះនៃពិភពលោកដែលមានលទ្ធភាពទទួលបានវ៉ាក់សាំងតិចតួច។

មូលនិធិ Gates និយាយថា ការផ្តល់មូលនិធិរបស់ខ្លួន ក៏មានបំណងជួយរៀបចំបទប្បញ្ញត្តិ ការដឹកជញ្ជូននិងវិធីផ្សេងទៀត ដើម្បីធ្វើឲ្យថ្នាំនេះអាចឲ្យគ្រប់គ្នាទទួលបានកាន់តែទូលំទូលាយផងដែរ។

Merck បានផ្តល់អាជ្ញាប័ណ្ណថ្នាំនេះ ដល់ក្រុមហ៊ុនផលិតទូទៅនៅក្នុងប្រទេសនានាដូចជាឥណ្ឌាជាដើម ដើម្បីចែកចាយថ្នាំនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។

លោកស្រី Melinda Gates បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយមូលនិធិនេះថា “ដើម្បីបញ្ចប់ជំងឺរាតត្បាតនេះ យើងត្រូវធានាថា មនុស្សគ្រប់រូបមិនថាពួកគេរស់នៅទីណានោះទេ គឺមានលទ្ធភាពទទួលបានផលិតផលសុខភាពដែលអាចសង្គ្រោះជីវិត”។

ទោះយ៉ាងណា ភាពអយុត្តិធម៌គឺថា ប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវរង់ចាំអ្វីៗគ្រប់យ៉ាង ចាប់ពីឧបករណ៍ការពារផ្ទាល់ខ្លួនរហូតដល់វ៉ាក់សាំង។ នោះគឺមិនអាចទទួលយកបានឡើយ។ 

ការប្តេជ្ញាចិត្តនៅថ្ងៃនេះនឹងធានាថា មនុស្សកាន់តែច្រើននៅក្នុងប្រទេសកាន់តែច្រើន អាចទទួលបានថ្នាំ Molnupiravir ប៉ុន្តែវាមិនមែនជាទីបញ្ចប់នៃរឿងនេះទេ យើងត្រូវការម្ចាស់ជំនួយផ្សេងទៀតរួមទាំងមូលនិធិនិងរដ្ឋាភិបាលផងដែរ ដើម្បីធ្វើសកម្មភាព។

ចំណែកលោក Bill Gates បាននិយាយថា “ក្រុមហ៊ុន Merck បានចាត់វិធានការសំខាន់ៗដើម្បីធ្វើឲ្យថ្នាំនេះ អាចប្រើបានជាការព្យាបាលជំងឺកូវីដ-១៩ រួមទាំងការចរចាអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុនផលិតឱសថដើម្បីបង្កើនការផ្គត់ផ្គង់ផងដែរ។ យើងរីករាយសហការជាមួយកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីធានាឲ្យបាននូវលទ្ធភាពទទួលបានថ្នាំនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប”។

New report reveals Bill Gates sent 'inappropriate' emails to female staffer  | TheHill

ការធ្វើឲ្យថ្នាំសង្គ្រោះជីវិតបែបនេះទទួលបានដល់មនុស្សគ្រប់គ្នាដែលត្រូវការ គឺជាអ្វីដែលចាំបាច់ដើម្បីបញ្ចប់ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតនិងបើកផ្លូវឆ្ពោះទៅរកការស្តារឡើងវិញ។

គួរបញ្ជាក់ថា ដោយសារតែថ្នាំនេះមិនអាចជំនួសវ៉ាក់សាំងបាន ព្រោះវាមិនមែនការពារការឆ្លងមេរោគនោះ, ថ្នាំនេះ អាចផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកថែទាំសុខភាពនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប។

នេះអាចមានសារៈសំខាន់ជាពិសេសនៅក្នុងបណ្តាប្រទេសអាហ្វ្រិក ដែលប្រជាជននៅទ្វីបនេះតិចជាង ៨ ភាគរយប៉ុណ្ណោះ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ថ្នាំ Molnupiravir មានប្រសិទ្ធភាពខ្ពស់បំផុតព្យាបាលកូវីដ បើធ្វើតាមលក្ខខណ្ឌនេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម