Connect with us

ព័ត៌មានអន្ដរជាតិ

អ៉ីស្រាអែល​រក​ឃើញ​ វ៉ាក់សាំង​ Pfizer​ ​សម្រាប់​ក្មេង​ជំទង់​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​ Delta

បានផុស

នៅ

វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Pfizer ​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់​ការពារ​មិន​ឲ្យ​ឆ្លង និង​កើត​រោញ​សញ្ញា​ពី​វីរុស​បំប្លែង​ខ្លួន​ Delta សម្រាប់​ក្មេង​ជំទង់​អាយុ​១២​ឆ្នាំ​ដល់​១៨​ឆ្នាំ។ នេះ​បើ​តាម​ការ​សិក្សា​រក​ឃើញ​នៅ​ប្រទេស​អ៉ីស្រាអែល។

ការ​រក​ឃើញ​​​បាន​ចេញ​ផ្សាយ​នៅក្នុង​​ទិនានុប្បវត្តិ​វេជ្ជសាស្ត្រ New England ទំនង​ជា​នឹង​ផ្តល់​ការ​ធានា​បន្ថែម​ទៀត​ចំពោះ​​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​​​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ដល់​មនុស្ស​វ័យ​ក្មេង ស្រប​ពេល​អាជ្ញាធរ​ឱសថ​អាមេរិក​​ពិចារណាអនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​សម្រាប់​កុមារ​ចាប់​ពី​អាយុ​៥​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​បាន​រក​ឃើញ​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ប៉ាន់​ស្មាន​ប្រឆាំង​នឹង​ការ​ឆ្លង​កូវីដ-១៩​ចំពោះ​ក្មេង​ជំទង់​មាន​៩០​% និង​៩៣​%​ប្រឆាំង​រោគសញ្ញា ​ក្នុងរយៈ​ពេល​៧​ទៅ​​២១​ថ្ងៃ បន្ទាប់​ពី​ចាក់​ដូស​ទី​២។

អង្គការ​ថែទាំ​សុខភាព​ Clalit របស់​ប្រទេស​អ៉ីស្រាអែ និង​អ្នក​ស្រាវ​ជ្រាវ​របស់​​សាកល​វិទ្យាល័យ Harvard បាន​ពិនិត្យ​មើល​ទិន្នន័យ​ពី​អ្នក​ចាក់​វ៉ាក់សាំង​៩៤​៣៥៤​នាក់​​​អាយុ​១២​ទៅ​១៨​ឆ្នាំ​ដែល​​ត្រូវ​បាន​​ប្រៀប​ធៀប​នឹង​ចំនួន​ស្មើ​គ្នា​នៃ​ក្មេង​ជំទង់​មិន​ទាន់​ចាក់​វ៉ាក់សាំង​ក្នុង​ក្រុម​​អាយុ​ដូច​គ្នា។

ការ​ស្រាវ​ជ្រាវ​​ត្រូវ​បាន​ធ្វើ​ចន្លោះ​ខែ​មិថុនា និង​ខែ​កញ្ញា​នៅ​ពេល​ដែល​វីរុស Delta បាន​រាត​ត្បាត​ខ្លាំង​នៅ​ប្រទេស​អ៉ីស្រាអែល។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ អង្គការ Clalit បាន​និយាយ​ថា ការ​សិក្សា​គឺ​ជាផ្នែក​មួយ​នៃ​ការ​វាយ​តម្លៃ​ដែល​ត្រូវ​បាន​ពិនិត្យ​មើល​ធំ​បំផុត​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ចំណោម​​ក្រុម​អាយុ​នៃ​ប្រសិទ្ធភាព​វ៉ាក់សាំង​ប្រឆាំង​វីរុស​បំប្លែង​ខ្លួន Delta។

កាល​ពី​ដើម​សប្តាហ៍​នេះ​ដែរ​ ការ​វិភាគ​មួយ​​របស់​​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង (CDC) ​អាមេរិកបង្ហាញ​ថា វ៉ាក់សាំង Pfizer មាន​ប្រសិទ្ធភាព​​ដល់​៩៣%​​​​ការពារ​មិន​ឲ្យ​ចូល​មន្ទីរ​ពេទ្យ​ក្នុង​ចំណោម​​​មនុស្ស​វ័យ​ជំទង់​អាយុ​១២​ដល់​១៨​ឆ្នាំ។

វ៉ាក់សាំង Pfizer/BioNTech ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​សម្រាប់​កុមារ​អាយុ​១២​ឆ្នាំ ហើយ​ក្រុម​ហ៊ុន​បាន​កំពុង​ស្នើ​សុំ​ការ​អនុម័ត​ពី​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ (FDA)អាមេរិក​​ដើម្បី​ប្រើ​ប្រាស់សម្រាប់​កុមារអាយុ​៥​ឆ្នាំ។

គណកម្មការ​ប្រឹក្សា​របស់ FDA ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ថ្លឹង​ថ្លែង​អំពី​ទិន្នន័យ​ចំពោះ​កុមារ​នៅ​ចុង​ខែ​នេះ។

ចំណែក​នៅ​អង់គ្លេស​វិញ ការ​រាល​ដាល​កូវីដ-១៩​ក្នុង​ចំណោម​កុមារ​បាន​កំពុង​កើន​ឡើង ហើយ​បង្ក​ជា​កង្វល់​ចំពោះ​អ្នក​វិទ្យាសាស្ត្រ​ដែល​វ៉ាក់សាំង​ដំណើរ​ការ​ចាក់តាម​សាលា​រៀន​យឹត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា៤៨ នាទី មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម