Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ីរី​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​២៤​នាក់​ពី​បទ​ដុត​បំផ្លាញ​ព្រៃ​ឈើ

បានផុស

នៅ

ប្រទេស​ស៊ីរី​បាន​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​២៤​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ដុត​បំផ្លាញ​ព្រៃឈើ​​នៅ​​ខេត្ត​ឆ្នេរ​ Latakia ជា​កន្លែង​ជីដូនជីតា​របស់​ប្រធានាធិបតី Bashar al Assad។ ក្រសួង​យុត្តិធម៌​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​តុលា។

ក្រសួង​យុត្តិធម៌​បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​កាល​ពី​ថ្ងៃ​ពុធ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្តភេរវកម្ម​​ដែល​បណ្តាល​ឲ្យ​ស្លាប់ និង​ខូច​ខាត​ហេដ្ឋា​រចនាសម្ព័ន្ធ​រដ្ឋ ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​និយាយ​ថា ១១​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​អស់​​មួយ​ជីវិតលើ​បទ​ចោទ​ប្រកាន់​ដូច​គ្នា​ពី​ការ​ចាប់​ខ្លួន​ជា​ច្រើន​នាក់​នៅ​បំណាច់​ឆ្នាំ​មុន​​ដែល​​​សារភាព​​ថា បាន​​ដុត​ភ្លើង​ចាប់​​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ និង​រហូត​ដល់​ពាក់​កណ្តាល​ខែ​តុលា។

ទោះ​បី​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​ជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ដែល​មាន​​​​ឧបករណ៍​សន្តិសុខដ៏​មាន​ឥទ្ធិពល ប៉ុន្តែ​វា​ជា​រឿង​កម្រ​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ចំនួន​នៃ​ការ​កាត់​ទោស​ប្រហារ​ជីវិត​ច្រើន​នាក់​ក្នុង​តែ​មួយ​ថ្ងៃ។

សេចក្តី​ប្រកាស​របស់​ក្រសួង​យុត្តិធម៌​បាន​និយាយ​ថា អគ្គិភ័យ​ជា​ច្រើន​​បាន​លេប​​ត្របាក់​ព្រៃឈើ​យ៉ាង​ច្រើន បំផ្លាញ​កសិកម្ម​ ផ្ទះ​សម្បែង​ជាច្រើន​តាម​ភូមិ និង​ទី​ប្រជុំ​ជន​របស់​ខេត្ត​ Latakia និង​ខេត្ត​ Tartous ព្រម​ទាំង​ភាគ​កណ្តាល​ខេត្ត​ Hama។

សេចក្តី​លំអិត​មិន​ត្រូវ​បាន​បង្ហាញ​ទេ​ថា​តើ​កន្លែង​ណា​ដែល​ការ​​ប្រហារ​ជីវិត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេសដែល​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​និយាយ​ថា អ្នក​ជាប់​ឃុំ​ជា​ច្រើន​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​គ្មាន​ការ​កាត់​ទោស​នៅ​តុលាការ ហើយ​ពន្ធនាគារ​មាន​អ្នក​ទោស​រាប់​ពាន់​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម