Connect with us

ព័ត៌មានអន្ដរជាតិ

បារាំងក្លាយជាប្រទេស EU ទី២ដែលមានការឆ្លងកូវីដលើស១លានករណី

បានផុស

នៅ

ជាមួយនឹងការឆ្លងថ្មីចំនួន៤២,០៣២ករណីដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បារាំងបានកត់ត្រាករណីឆ្លងកូវីដសរុបចំនួន១,៤៤១,០៧៥ករណីគិតត្រឹមថ្ងៃសុក្រដោយក្លាយជាប្រទេសសហភាពអឺរ៉ុប (EU) ទី២ដែលមានលើស១លានករណីបន្ទាប់ពីអេស្ប៉ាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យបានបង្ហាញថា ការរីករាលដាលនៃវីរុសកូរ៉ូណានៅតែបន្តក្នុងអត្រាដ៏គួរឲ្យព្រួយបារម្ភនៅតំបន់អឺរ៉ុប។ ការឆ្លងប្រចាំថ្ងៃក្នុងកម្រិតកំណត់ត្រាត្រូវបានគេរាយការណ៍ជាញឹកញាប់នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនស្របពេលមានរលកទី២។

កាលពីថ្ងៃសុក្រ បណ្តាប្រទេសអឺរ៉ុបមួយចំនួនបានរាយការណ៍ពីករណីថ្មីក្នុងកម្រិតកំណត់ត្រាដែលរួមមានដូចជាប្រទេសប៉ូឡូញ (១៣,៦៣២ករណី), ហូឡង់ (១០,០០៧ករណី), រ៉ូម៉ានី (៥,០២៨ករណី), ព័រទុយហ្គាល់ (៣,២៧០ករណី), ហុងគ្រី (២,០៦៦ករណី), ដាណឺម៉ាក (៨៥៩ករណី) និងឡាតវី (២៥០ករណី) ចំណែកបារាំងនិងដាណឺម៉ាកបានឈានដល់កម្រិតខ្ពស់ថ្មីក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា។

ប្រទេសសហភាពអ៊ឺរ៉ុបចំនួនពីរគឺអេស្ប៉ាញនិងបារាំង ស្ថិតក្នុងចំណោមប្រទេសចំនួន១០នៅលើពិភពលោកដែលមានករណីឆ្លងច្រើនបំផុត។ ចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់ទី១១ដែលមានករណីចំនួន៨១០,៤៧១ករណី។

គិតត្រឹមថ្ងៃសុក្រ មានតែប្រទេសអឺរ៉ុបចំនួន៦ប៉ុណ្ណោះដូចជាសាយព្រើស អេស្តូនី ហ្វាំងឡង់ ក្រិក លិចទេនស្តែននិងន័រវែសដែលត្រូវបានគេចាត់ថ្នាក់ថាមានស្ថេរភាព។ ទោះបីជាយ៉ាងណាក៏ដោយ WHO បានព្រមានអំពីការចម្លងក្នុងចំណោមពួកគេដោយនិយាយថា ស្ថានភាពត្រូវតែមានការត្រួតពិនិត្យឲ្យបានដិតដល់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម