Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ចិន សម្រេចអនុម័តច្បាប់ កាត់បន្ថយការធ្វើកិច្ចការផ្ទះ​ លើសិស្សសាលា

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេស ចិន បានអនុម័តច្បាប់អប់រំមួយ ដែលព្យាយាមកាត់បន្ថយ “សម្ពាធទ្វេរដង” នៃការធ្វើកិច្ចការផ្ទះ និង​ហាមឃាត់​ការ​បង្រៀន​ក្រោយ​ចេញ​ពី​សាលា សម្រាប់​មុខវិជ្ជា​សំខាន់ៗ​នៅ​ចុង​សប្ដាហ៍ និង​ថ្ងៃ​ឈប់​សម្រាក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ឆ្នាំ​នេះ ទីក្រុងប៉េកាំង​បាន​អនុវត្ត​វិធាន​ការ​តឹងរ៉ឹង​លើ​កុមារ ដូចជា​ការ​រឹត​បណ្ដឹង​ លើ​ការ​លេង​ហ្គេមតាម​អនឡាញ​ជាដើម។ ដែល​ចាត់​ទុក​ថា​ជា​ទម្រង់​នៃ “អាភៀន​ខាង​វិញ្ញាណ” ។

ទោះ​យ៉ាងណា​ សភា​ចិននឹង​ពិចារណា​លើ​ច្បាប់​ដាក់​ទោស​ទណ្ឌ​ឪពុកម្ដាយ ប្រសិន​បើកូនៗ​របស់ពួក​គេ បង្ហាញ “អាកប្ប​កិរិយា​អាក្រក់” ឬ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម។

ច្បាប់​ថ្មី​នេះ ​ក៏​បាន​ជំរុញ​ឲ្យ​​ឪពុកម្ដាយ រៀបចំ​ពេល​វេលាកូនៗរបស់​ពួកគេ​ ដើម្បី​គិតគូរ​ពី​ការ​សម្រាក​និង​លំហាត់​ប្រាណ​សមរម្យ​ ដោយហេតុ​នេះ ​កាត់​បន្ថយ​សម្ពាធ​ និង​ចៀសវាង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើន​ពេក។

ក្នុង​រយៈ​ពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ ​ក្រសួងអប់រំ​បាន​កំណត់​ម៉ោង​លេងហ្គេម​សម្រាប់​អនីតិជន​ ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​លេង​តាម​អ៊ីនធឺណិត ​រយៈពេល​មួយ​ម៉ោង​នៅ​ថ្ងៃសុក្រ​ ថ្ងៃសៅរ៍ ​និង​ថ្ងៃ​អាទិត្យ​តែ​ប៉ុណ្ណោះ។

ក្រសួង​ក៏​បាន​កាត់​បន្ថយ​ការ​ធ្វើ​កិច្ចការ​ផ្ទះ និង​ហាមប្រាម​ការ​បង្រៀន​ក្រោយចេញពី​សាលា ​សម្រាប់​មុខ​វិជ្ជា​សំខាន់ៗ ក្នុង​អំឡុង​ពេល​ចុង​សប្ដាហ៍ និង​វិស្សមកាល ដោយ​បារម្ភ​អំពី​បន្ទុក​សិក្សា​ដ៏​ធ្ងន់​លើសលប់​លើ​កុមារ​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNA

ចុចអាន៖ចិន ធ្វើសេចក្តីព្រាងច្បាប់ ដាក់ទោសទណ្ឌឪពុកម្តាយ បើកូន ប្រព្រឹត្តអាកប្បកិរិយាអាក្រក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ១២ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៤០ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម