Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ឆ្លើយតបទៅអាមេរិក ទាំងកំហឹង ក្រោយលោក បៃដិន​ ប្រកាស ការពារកោះតៃវ៉ាន់

បានផុស

នៅ

ប្រទេសចិន បានឆ្លើយតបដោយកំហឹងចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន នឹងការពារកោះតៃវ៉ាន់ ប្រសិនបើរងការវាយប្រហារដោយប្រទេសចិន ដែលបង្កឲ្យមានការភ័យខ្លាចផ្ទុះសង្គ្រាមលោកលើកទី៣។

ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក បៃដិន, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា គ្មានផ្លូវដែលប្រទេសចិន ត្រូវសម្របសម្រួលលើបញ្ហាកោះតៃវ៉ាន់នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា “នៅពេលនិយាយអំពីបញ្ហាទាក់ទងនឹងអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិននិងផលប្រយោជន៍ស្នូលផ្សេងទៀត គ្មានកន្លែងសម្រាប់ចិនក្នុងការសម្របសម្រួលឬធ្វើសម្បទានឡើយ។

គ្មាននរណាម្នាក់អាចមើលស្រាលការប្តេជ្ញាចិត្តដ៏មុតមាំ និងសមត្ថភាពដ៏រឹងមាំរបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីបានទេ។ កោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។ បញ្ហា​តៃវ៉ាន់​ គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​អន្តរាគមន៍​ពី​បរទេសឡើយ។

ការអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក គឺជាលើកទីពីរហើយ ចាប់តាំងពីខែសីហាមក ដែលកាលនោះ លោកបានព្រមានអំពីការដែលអាមេរិកទៅជួយតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន។

ក្នុងកម្មវិធី CNN town hall កាលពីយប់ថ្ងៃព្រហស្បតិ៍ ពិធីករ CNN លោក Anderson Cooper បានសួរទៅលោក បៃដិន ថា “តើអ្នកកំពុងនិយាយថាអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារមែនទេ?”។ ពេលនោះលោកប្រធានាធិបតីបានឆ្លើយតបថា “មែនហើយ យើងមានការប្តេជ្ញាចិត្តក្នុងការធ្វើដូច្នេះ”។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន

ស្របពេលជាមួយគ្នានោះដែរ ទស្សនិកជនម្នាក់បានសួរទៅលោក Biden អំពីការធ្វើតេស្តមីស៊ីលលឿនជាងសំឡេងរបស់ចិននាពេលថ្មីៗនេះ ហើយបានសួរទៅលោកថា តើសហរដ្ឋអាមេរិកនឹងប្រឆាំងចិនដែរឬក៏អត់?

លោក បៃដិន បានឆ្លើយតបថា កុំព្រួយបារម្ភអំពីថាតើអាវុធទាំងនោះមានកម្លាំងខ្លាំងប៉ុនណា សហរដ្ឋអាមេរិកមានយោធាខ្លាំងបំផុតនៅលើពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ បៃដិន ប្រកាសក្តែងៗ អាមេរិក នឹងការពារតៃវ៉ាន់ បើ ចិន វាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម