ព័ត៌មានអន្ដរជាតិ
សិង្ហបុរី អនុញ្ញាតឲ្យបុគ្គលិកបានចាក់វ៉ាក់សាំងគ្រប់ដូសប៉ុណ្ណោះ ទើបមានសិទ្ធចូលធ្វើការបាន
ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយនៅថ្ងៃសៅរ៍នេះថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ និយោជិត ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឬបានជាសះស្បើយពីជំងឺ ក្នុងរយៈពេល ២៧០ ថ្ងៃចុងក្រោយនេះ នឹងត្រូវអនុញ្ញាតឲ្យត្រឡប់ទៅកន្លែងធ្វើការវិញ។
បុគ្គលិកដែលមិនបានចាក់វ៉ាក់សាំង មិនអនុញ្ញាតឲ្យវិលត្រលប់ទៅកន្លែងធ្វើការរបស់ពួកគេទេ លុះត្រាតែពួកគេធ្វើតេស្តអវិជ្ជមានចំពោះកូវីដ ១៩ ។ ដូច្នេះបុគ្គលិកទាំងនេះ ត្រូវចំណាយពេលលើការធ្វើតេស្តមុនចូលធ្វើការ។
ទោះយ៉ាងណា តម្រូវការធ្វើតេស្តរកកូវីដ ក៏ត្រូវអនុវត្តចំពោះបុគ្គលិកដែលមានផ្ទៃពោះ ឬមិនមានសិទ្ធិទទួលថ្នាំបង្ការផងដែរ។
ក្រសួងក៏បានប្រកាសពីការលើកលែងពីវិធានការគ្រប់គ្រងសុវត្ថិភាព ដែលមានលក្ខណៈខុសប្លែកគ្នា ដោយការចាក់វ៉ាក់សាំងសម្រាប់អ្នកដែលមិនមានសិទ្ធិផ្នែកវេជ្ជសាស្ត្រ (មានបញ្ហាចាក់វ៉ាក់សាំងមិនបាន) សម្រាប់វ៉ាក់សាំងទាំងអស់ ក្រោមកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ។
លោក Gan Kim Yong សហប្រធាននៃក្រុមការងារកូវីដ ១៩ សិង្ហបុរី បាននិយាយថា ការលើកលែងនឹងអនុវត្តចាប់ពីខែក្រោយ។ “ ចំពោះបុគ្គលដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ផ្នែកវេជ្ជសាស្ត្រ សម្រាប់កម្មវិធីចាក់ថ្នាំបង្ការជាតិ យើងនឹងផ្តល់សម្បទានពិសេសសម្រាប់ពួកគេ ដើម្បីចូលទៅក្នុងបរិវេណឬចូលរួមសកម្មភាពដែលប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព មានភាពខុសប្លែកគ្នាពីការចាក់វ៉ាក់សាំង ត្រូវបានទាមទារដូចជា ផ្សារទំនើប កន្លែងផ្សេងៗ មជ្ឈមណ្ឌលលក់ដូរ និងហាងកាហ្វេ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ តទៅ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សិង្ហបុរី នឹងធ្វើតេស្តរហ័សរកកូវីដលើសិស្សសាលាបឋមសិក្សារៀងរាល់ ២ សប្ដាហ៍ម្ដង
ចុចអាន៖ម៉ាឡេស៊ី ប្រើធម៌ក្ដៅលើមន្ត្រីរាជការដែលមិនចាក់វ៉ាក់សាំង
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន