ព័ត៌មានអន្ដរជាតិ
ទីបំផុត កូឡុំប៊ី ចាប់បានមេគ្រឿងញៀនល្បីឈ្មោះបំផុត (មានវីដេអូ)
មេក្លោងជួញដូរគ្រឿងញៀនដ៏ល្បីល្បាញ និងជាមេដឹកនាំក្រុមឧក្រិដ្ឋជនធំបំផុតរបស់ប្រទេសកូឡុំប៊ី ត្រូវបានចាប់ខ្លួនហើយ។
លោក Dairo Antonio Úsuga ដែលគេស្គាល់ច្បាស់ថា Otoniel ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការរួមគ្នារបស់កងទ័ព កងកម្លាំងអាកាស និងប៉ូលិសកាលពីថ្ងៃសៅរ៍។
រដ្ឋាភិបាលកូឡុំប៊ី បានផ្តល់ប្រាក់រង្វាន់ ៨០០,០០០ ដុល្លារ សម្រាប់ព័ត៌មានអំពីកន្លែងលាក់ខ្លួនរបស់គាត់ ខណៈសហរដ្ឋអាមេរិក ហ៊ានផ្តល់រង្វាន់ដល់ទៅ ៥ លានដុល្លារឯណោះសម្រាប់ក្បាលរបស់គាត់។
លោក Otoniel ត្រូវបានចាប់ខ្លួននៅទីជម្រកជនបទ ក្នុងខេត្ត Antioquia ភាគពាយ័ព្យប្រទេសកូឡុំប៊ី ជិតព្រំដែនប្រទេសប៉ាណាម៉ា។
ស្របពេលជាមួយគ្នានោះដែរ លោកប្រធានាធិបតី Iván Duque បាននិយាយថា មន្ត្រីប៉ូលិសម្នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនោះ។
មានប្រតិបត្តិការធំៗជាច្រើនលើក ដែលជាប់ពាក់ព័ន្ធនឹងមន្រ្តីរាប់ពាន់នាក់ ដើម្បីចាប់បុរសអាយុ ៥០ ឆ្នាំរូបនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយប៉ុន្តែទើបតែជោគជ័យនាពេលនេះទេ។
Otoniel បានក្លាយជាមេក្រុម Gulf Clan ឬគេស្គាល់ពីមុនថា Usuga Clan បន្ទាប់ពីមេដឹកនាំមុន ដែលត្រូវជាបងប្អូនរបស់គាត់ ត្រូវបានប៉ូលិសសម្លាប់នៅក្នុងការឆ្មក់ចូលពិធីជប់លៀងបុណ្យចូលឆ្នាំថ្មីកាលពីជិត ១០ ឆ្នាំមុន។
កងកម្លាំងសន្តិសុខរបស់ប្រទេសកូឡុំប៊ី បានចាត់ទុកក្រុមក្មេងទំនើងនេះថាជា អង្គការឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសខណៈ អាជ្ញាធរនៅសហរដ្ឋអាមេរិកបានពិពណ៌នាថា វាជា “ក្រុមប្រដាប់អាវុធខ្លាំងនិងមានអំពើហិង្សាបំផុត”។
ឥឡូវនេះ Otoniel ប្រឈមមុខនឹងការចោទប្រកាន់មួយចំនួន រួមទាំងការបញ្ជូនកូកាអ៊ីនទៅអាមេរិក សម្លាប់មន្រ្តីប៉ូលិសនិងជ្រើសរើសក្មេងៗមកធ្វើជាឧក្រិដ្ឋជនផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៥៣៩ ករណី ក្នុងខែកញ្ញា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ