Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូស្តែងៗ បាក់កងវិលដ៏ធំ កម្ពស់១២០ម៉ែត្រនៅ ចិន

បានផុស

នៅ

កងវិលដ៏ធំមួយបានបាក់ ខណៈកំពុងសាងសង់នៅក្នុងទីក្រុង របស់ប្រទេសចិនកាលពីរសៀលថ្ងៃចន្ទសប្តាហ៍មុន។

A Ferris wheel collapsed while being built in a Chinese city on Monday afternoon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងវិលនេះ កំពុងស្ថិតក្នុងការសាងសង់នៅទីក្រុង Fuzhou ក្បែរបឹង Jin’an ខេត្ត Fujian ភាគខាងកើតប្រទេសចិន ហើយការបាក់បានកើតឡើងនៅម៉ោងប្រហែល ២:៤០ រសៀល។

ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានថតជាប់ក្នុងវីដេអូ ហើយបើទោះបីជាមិនមានមនុស្សស្លាប់ក៏ដោយ ក៏ប៉ុន្តែមានមនុស្សម្នាក់បានជាប់នៅក្នុងនោះ។

The amusement ride was under construction in Fuzhou City, East China's Fujian Province and the collapse occurred at around 2.40pm

កម្មករនៅកន្លែងកើតហេតុ បាននិយាយថា មូលហេតុនៃការបាក់កងវិលនេះ គឺបណ្តាលមកពីការធ្លាក់ដែក អំឡុងពេលដំឡើង។

កង់វិលនេះ កំពុង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន Longfor Properties ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង។

Construction began in April this year and its height was set to be 120 meters, making it the highest Ferris Wheel in the Fujian Province

ការ​សាង​សង់ ​បាន​ចាប់​ផ្តើម​នៅ​ខែ​មេសា​ឆ្នាំ​នេះ ហើយ​កម្ពស់​របស់​វា ​ត្រូវ​បាន​កំណត់​ដល់​ទៅ ១២០ម៉ែត្រ ដែល​ធ្វើឲ្យ​វា​ក្លាយ​ជា កងវិល​ខ្ពស់​បំផុតនៅ​ក្នុង​ខេត្ត Fujian។

ក្រុមហ៊ុន Longfor Properties បានបដិសេធ ធ្វើអត្ថាធិប្បាយអំពីហេតុការណ៍នេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន ធ្វើសេចក្តីព្រាងច្បាប់ ដាក់ទោសទណ្ឌឪពុកម្តាយ បើកូន ប្រព្រឹត្តអាកប្បកិរិយាអាក្រក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម