Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង កូវីដ របស់លោកខាងលិចសល់រហូតជិតផុតកំណត់ ខណៈបណ្ដាប្រទេសនៅ អាហ្វ្រិក មិនទាន់បានចាក់សូម្បីមួយដូស

បានផុស

នៅ

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា បណ្តាប្រទេសក្រីក្របំផុតលើពិភពលោកជាច្រើននៅតែរង់ចាំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ខណៈដែលប្រទេសអភិវឌ្ឍន៍មួយចំនួនកំពុងចាក់ដូសជំរុញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gordon Brown អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូត WHO សម្រាប់ការផ្តល់ហិរញ្ញប្បទានសុខភាពពិភពលោក បានចង្អុលបង្ហាញថា ប្រទេសដែលមានប្រាក់ចំណូលទាបខ្វះវ៉ាក់សាំងចំនួន ៥០០ លានដូស ដែលត្រូវការឲ្យឈានដល់គោលដៅចាក់ឲ្យបាន ៤០ ភាគរយរបស់ WHO នៅគ្រប់ប្រទេសនៅចុងឆ្នាំនេះ ខណៈពេលដែល ២៤០ លានត្រូវបានគេកុហកថាផុតកំណត់នៅលោកខាងលិច ។

លោកបានបន្ថែមថា វ៉ាក់សាំងដែលផុតកំណត់ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៦០០ លានដូសនៅចុងឆ្នាំ ២០២១ ដោយផ្អែកលើការព្យាករណ៍បច្ចុប្បន្ន ។

យោងតាម WHO បានឲ្យដឹងថា មានតែប្រទេសអាហ្រ្វិកចំនួន ៩ ប៉ុណ្ណោះដែលបានឈានដល់គោលដៅចាក់វ៉ាក់សាំងបាន ១០ ភាគរយនៃចំនួនប្រជាជនរបស់ពួកគេនៅចុងខែកញ្ញា ។

ទន្ទឹមនោះ WHO បានអំពាវនាវឲ្យប្រទេសអ្នកមានបំផុតទាំង ២០ របស់ពិភពលោករៀបចំកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយ ដើម្បីបង្កើនការបរិច្ចាគវ៉ាក់សាំងទៅកាន់ភាគខាងត្បូងពិភពលោក ដែលជាកន្លែងចាក់វ៉ាក់សាំងយឺតយ៉ាវ ។

ជាចុងក្រោយអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ក្រុមប្រទេស G20 ត្រូវតែបំពេញការប្តេជ្ញាចិត្តចែករំលែកវ៉ាក់សាំងរបស់ពួកគេជាបន្ទាន់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ មេ WHO ថា តាមពិត កូវីដ ត្រូវដាច់ពូជហើយ តែពិភពលោកប្រើប្រាស់វិធីសាស្ត្រ មិនបានត្រឹមត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម