Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះ​នាវា​ដឹក​ទំនិញ​នៅ​កាណាដា​ធ្លាយ​ឧស្ម័ន​ពុល​ចូល​ទឹក​សមុទ្រ

បានផុស

នៅ

ក្រុម​ការពារ​សមុទ្រ​កាណាដា​បាន​ជម្លៀស​មនុស្ស​១៦​នាក់​ចេញ​ពី​នាវា​កុងតឺន័រ​ដែល​ភ្លើង​​ឆេះ​​​បណ្តាល​ឲ្យ​ចេញ​​ធ្លាយ​ឧស្ម័នជាតិ​​ពុល​ចូល​ទឹក​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​ប្រទេស​កាណាដា ប៉ុន្តែ​មិន​មាន​ហានិភ័យ​ដល់​សុវត្ថិភាព​​​មនុស្ស​​​នៅ​តាម​ឆ្នេរ​ទាំង​នោះ​ទេ។

យោង​តាមក្រុម​តាម​ដាន​ចរចារណ៍​សមុទ្រ Marine Traffic បាន​ឲ្យ​ដឹង​ថា នាវាបាន​ចេញ​ដំណើរ​ពី​​ទី​ក្រុង​ Victoria ក្នុង​ខេត្ត​​ British Columbia ដែល​ជា​តំបន់ដែន​សមុទ្រ​ Juan de Fuca រវាង​ព្រំ​ដែន​ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សារព័ត៌មាន CBC News បាន​ផ្សាយ​ថា នាវា​​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​ទី​ក្រុង Vancouver នៅ​ពេល​អគ្គីភ័យ​បាន​ចាប់​ផ្តើម​ឆាប់​ឆេះ ​វេលា​ម៉ោង១១​ល្ងាច ម៉ោង​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​សៅរ៍។

ឆ្មាំ​សមុទ្រកាណាដា​បាន​និយាយ​នៅ​ក្នុង​ការ​ព្រមាន​ពី​ការ​រុក​រក​លើ​វេបសាយ​របស់​ខ្លួន​ថា ៖«នាវា​បាន​​ឆេះ និង​កំពុង​ចេញ​ឧស្ម័ន​ពុល»។

ក្រោយ​មក​សេចក្តី​ប្រកាស​មួយ​ពី​ក្រុម​ឆ្មាំ​សមុទ្រ​ដែល​បាន​ចេញ​នៅ​លើ Twitter  ថា មនុស្ស​១៦​ឆ្នាំ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​​នាវា​ Zim Kingston បន្ទាប់​ពីភ្លើង​បាន​ឆាប់​ឆេះ​១០កុងតឺន័រ​។

សេចក្តី​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា ៖«អគ្គីភ័យ​​កំពុង​បន្ត​ឆេះ ហើយក្រុម​គ្រប់​គ្រង​ឧបទ្ទវហេតុ​មួយ​ត្រូវ​បាន​បង្កើត​ឡើង។ ​ក្រុម​ការងារ​​បាន​កំពុង​ចលាល័ត​​ដើម្បី​ពន្លត់​អគ្គីភ័យ ហើយ​​បាន​រក​ឃើញ​កុងតឹន័រ​ដែល​បាន​ដាច់​ចេញ​ពី​​នាវា។

សេចក្តី​ប្រកាស​ថា ៖«ឥឡូវ​នេះ គ្មាន​ហានិភ័យ​អំពី​សុវត្ថិភាព​ដល់​​មនុស្ស​នៅ​ឆ្នេរ​ទេ តែ​យ៉ាង​ណា ស្ថានភាព​នៅ​តែត្រូវ​បាន​​បន្ត​តាម​ដាន»។

កាល​ពី​ថ្ងៃ​អាទិត្យ ឆ្មាំ​សមុទ្រ​បាន​និយាយ​ថា តំបន់​អាសន្ន​ជុំ​វិញកប៉ាល់​ដែល​បាន​ឆេះ​ត្រូវ​បាន​ពង្រីក​ជាង​៣​គីឡូម៉ែត្រ​ បន្ទាប់​ពី​​​ពី​ដំបូង​ដាក់​បំរាម​ត្រឹម​តែជា​ង​១​គីឡូម៉ែត្រ។

ឆ្មាំ​ឆ្នេរ​បាន​និយាយ​ថា នាវា​​បាន​កំពុង​ដឹក​សារធាតុ​គីមី​ជាង​៥២០០០​គីឡូក្រាម​​ដែល​ស្ថិត​នៅ​ក្នុង​កុងតឺន័រ​ពីរ​ត្រូវ​បាន​ឆេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម