Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ះទង្គិចគ្នា ៣ ម៉ោងរវាង តាលីបង់ និងក្រុមប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ស្លាប់ ១៧ នាក់

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន Sputnik បានរាយការណ៍នៅថ្ងៃចន្ទនេះថា មនុស្សចំនួន ១៧ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារយៈពេល ៣ ម៉ោងរវាងក្រុមអ្នកប្រយុទ្ធតាលីបង់ និងក្រុមប្រដាប់អាវុធនៅក្នុងខេត្ត Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបាននិយាយថា “សាកសពមនុស្ស ១៧ នាក់ក្នុងនោះមានកុមារ ៧ នាក់ ស្ត្រី ៣ នាក់ និងបុរស ៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្ត Herat ហើយអ្នក​ទាំង​អស់​បាន​ស្លាប់ ​ដោយសារ​របួសធ្ងន់ធ្ងរពី​គ្រាប់​កាំភ្លើង” ។

យោងតាមមន្ត្រីអាហ្វហ្គានីស្ថានបានឲ្យដឹងថា ក្រុមតាលីបង់បានបើកប្រតិបត្តិការពិសេសមួយនៅខេត្ត Herat កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងឧក្រិដ្ឋជនក្នុងស្រុកដែលពាក់ព័ន្ធនឹងការចាប់ជំរិត ដែលក្នុងនោះយ៉ាងហោចណាស់ឧក្រិដ្ឋជន ៣ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការ ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Qari Saeed Khosti បានចោទប្រកាន់ថា អ្នកចាប់ជំរិត ៣ នាក់ដែលលាក់ខ្លួននៅក្នុងផ្ទះមួយត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលិស ។ ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​​ខេត្តរបស់ក្រុមតាលីបង់ ​បាន​ផ្តល់​ព័ត៌មាន​ខុស​គ្នា​អំពី​រឿង​នេះ ។

ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍ថា កងកម្លាំងតាលីបង់បានវាយឆ្មក់អតីតក្រុមបំបែកខ្លួនដែលទើបតែបានចូលរួមជាមួយក្រុមរដ្ឋឥស្លាម (IS) ។ ក្រុម​ជ្រុលនិយម​ទាំងពីរ​បាន​ប្រយុទ្ធ​គ្នា​តាំងពី​ការ​លេច​ចេញ​នៃ​ក្រុម IS នៅ​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ ២០១៥ ។

គួរបញ្ជាក់ថា ក្រុមតាលីបង់បានឡើងកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីដណ្តើមបានរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី ១៥ ខែសីហា ។ ដោយសារតែរដ្ឋាភិបាលមុនបានដួលរលំ ហើយពលករបរទេសមួយចំនួនធំ និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន បានចាប់ផ្តើមចាកចេញពីប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ News NCR

ចុចអាន ៖ រុស្ស៊ី ពិចារណាថាដកក្រុម តាលីបង់ ចេញពីបញ្ជីអង្គការភេរវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៣០ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៣៥ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៥២ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម