Connect with us

ព័ត៌មានអន្ដរជាតិ

ប្រព័ន្ធ​សុខា​ភិបាល​ប្រទេស​ប៉ាពួញហ្គីណេ​កំពុង​ដុន​ដាប​ដោយ​អ្នក​ជំងឺ​កូវីដ

បានផុស

នៅ

​​សហព័ន្ធ​​កាក​បាទ​​ក្រហម​ និង​​អឌ្ឍ​ចន្ទ​​ក្រហម​​អន្តរជាតិ​​​នៅ​ថ្ងៃ​ចន្ទ​​នេះ​បាន​និយាយ​ថា សកម្ម​ភាព​អន្តរជាតិ​រួម​គ្នា​ត្រូវ​ការ​​ធ្វើ​ដើម្បី​ជួយ​ដល់​​ប្រទេស​ប៉ាពួញហ្គីណេ ដោយ​សារ​កូវីដ-១៩​កំពុង​រាត​ត្បាត​ខ្លាំង​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ដុន​ដាប។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ចុង​ក្រោយ​បំផុត​ដែល​រក​បាន​​បង្ហាញ​ថា ករណី​ឆ្លង​កូវីដ-១៩​នៅ​ប្រទេស​កោះ​ដែល ​មាន​ប្រជា​ជន​៩​លាន​នាក់​​ថ្មី​ៗ​នេះ​​បាន​កើន​ឡើង​ខ្លាំង​ ខណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មាន​អ្នក​ឆ្លង​ថ្មី​៣៨៥​នាក់។

រហូត​ដល់​ពេលនេះ​ ប្រទេស​ប៉ាពួញហ្គីណេ មាន​អ្នក​ឆ្លង​សរុប​២៦​៧៣១​នាក់ និង​​៣២៩​នាក់​ដែល​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​កូវីដកំពុង​រាត​ត្បាត​ខ្លាំង ការ​ចាក់​វ៉ាក់សាំង​ការពារ​​មាន​ដំណើរ​ការ​យឹត​ខ្លាំង​ដោយ​ទើប​ចាក់​ពេញ​ដូស​បាន​តិច​ជាង​១%​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពិភព​លោក បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​រំពឹង​ទុក​ជា​ច្រើន​ខែ​មក​ហើយ​ថា ខ្លួន​នឹង​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​គ្រប់​គ្នា​ឥឡូវ​នេះ។

កាកបាទ​ក្រហម​បាន​និយាយ​ថា ព័ត៌មាន​មិន​ពិត ការ​ព្រួយ​បារម្ភ​ពី​សាធារណៈ​ និង​បញ្ហា​ប្រឈមខាង​ដឹក​ជញ្ជូន​​បាន​ធ្វើ​ឲ្យ​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង​យឹត។

លោក Uvenama Rova អគ្គលេខាធិការ​កាក​បាទ​ក្រុមប្រទេស​មួយ​នេះ​បាន​និយាយក្នុង​សេចក្តី​ប្រកាស​មួយ​ថា ៖«ការ​ប្រឹង​ប្រែង​បន្ទាន់ និង​ការ​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​​គឺ​ត្រូវ​ការ​​ឲ្យ​ជួយ​ដល់​ប្រព័ន្ធ​សុខាភិបាលដើម្បី​​ទប់​ស្កាត់​ពី​ការ​​បាត់​បង់​ជីវិត​មនុស្ស​កាន់​តែ​ច្រើន​នា​ប៉ុន្មាន​ថ្ងៃ និង​សប្តាហ៍​ខាង​មុខ»។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រងកូវីដ-១៩​ជាតិ​របស់ប៉ាពួញហ្គីណេបង្ហាញ​ថា មន្ទីរ​ពេទ្យ​ធំ​ៗ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កំពុង​​​ដុន​ដាប​ដោយ​ករណី​ឆ្លង​កំពុងកើន​ឡើង។

លោក Gary Nou ប្រធាន​ក្រុម​សម្រាប់​ក្រុម​វេជ្ជសាស្ត្រ​អាសន្ន​​នៅ​មជ្ឈមណ្ឌល​ជាតិ​បាន​និយាយ​ថា ៖«នៅ​ពេល​នេះ ស្ទើរ​តែ​គ្រប់​គ្រង​លែង​បាន​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ស្រាប់»។

ក្រុម​គ្រូ​ពេទ្យ​​របស់​​​ប្រទេស​អូស្ត្រាលី​ទើប​បាន​ទៅ​ដល់​ទី​ក្រុង​ Port Moresby ក្នុង​ខែ​នេះ ហើយ​ចក្រភព​អង់គ្លេស​ក៏​បាន​បញ្ជូន​ក្រុម​គ្រួសារ​ពេទ្យ​ទៅ​ដែរ។

នៅ​ពេល​ប្រទេស​ផ្សេង​ៗ​នៅ​តំបន់​ប៉ាស៊ីហ្វិក ដូច​ជា​កោះ​ Solomon និង​ Kiribati ក៏​មាន​ល្បឿន​យឹត​ក្នុង​ការ​ចាក់​វ៉ាក់សាំង ប៉ុន្តែ​ប្រទេស​តូច Palau ចាក់​បាន​ដល់​៩៩​%​នៃ​ប្រជា​ជន​របស់​ខ្លួន​រាប់​បញ្ចូល​ទាំង​កុមារ​អាយុ​១២​ឆ្នាំ​គិត​ត្រឹម​ពាក់​កណ្តាល​ខែ​តុលា ខណៈ​ប្រទេស​ហ្វីជី​ចាក់​បាន​​៩៦​%៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៩ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥៧ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម