ការ​អំពាវ​នាវ​កំពុង​កើន​ឡើង​ឲ្យ​ហាម​ប្រើ​អាវុធ​ពិត​ក្នុង​​ការ​ថត​​ភាព​យន្ត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ការ​អំពាវ​នាវ​កំពុង​កើន​ឡើង​ឲ្យ​ហាម​ប្រើ​អាវុធ​ពិត​ក្នុង​​ការ​ថត​​ភាព​យន្ត

បានផុស

នៅ

កាល​ពី​ថ្ងៃ​អាទិត្យ ការ​អំពាវ​នាវ​ឲ្យ​ហាម​ប្រើ​អាវុធ​ពិត​​ក្នុងការ​ថត​ខ្សែភាពយន្ត​​កំពុង​កើន​ឡើង​ បន្ទាប់​ពី​អ្នក​ថត​វីដេអូ​អាជីព​របស់​ហូលីវូដ Halyna Hutchins ត្រូវ​បាន​តារា​សម្តែង​ Alec Baldwin បាញ់​ចំ​បណ្តាល​ស្លាប់​ដោយ​យថា​ហេតុ​​ក្នុង​កាំភ្លើង​ប្រើ​ទុក​ថត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាកម្ម​ចង​ចាំ​បាន​រៀប​ចំ​រំលឹក​ដល់​ Hutchins អាយុ​៤២​ឆ្នាំ​ដែល​ត្រូវ​បាន​តារា​សម្តែង​ Baldwin បាន​ចំ​ដើម​ទ្រូវ​ដោយ​កាំ​ភ្លើង​ប្រើ​សម្រាប់​ថត​ភាពយន្ត​រឿង “Rust”។ អ្នក​ស្រី​បាន​ស្លាប់​ភ្លាមៗ បន្ទាប់​ពីគ្រោះ​ថ្នាក់​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​នៅ​ទី​ក្រុង New Mexico សហរដ្ឋ​អាមេរិក។

ជា​មួយ​គ្នា​នេះ អ្នក​ដឹក​នាំ​រឿង Joel Souza អាយុ​៤៨​ឆ្នាំ​ដែល​បាន​កំពុង​អង្គុយ​ពី​ក្រោយ​នាង​នៅ​​ ក៏​បានរ​បួស និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។

ប៉ូលិស​បាន​កំពុង​ស៊ើប​អង្កេត​ពី​ឧបទ្ទហេតុ​នៃ​ការ​ផ្ទុះ​អាវុធ​ដែល​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ងឿ​ឆ្ងល់​យ៉ាង​ខ្លាំង​ថា​តើ​កាំភ្លើង​មាន​ដាក់​គ្រាប់​​ពិត​យ៉ាង​ដូច​ម្តេច​ដែល​នាំ​ឲ្យ​កើត​មាន​រឿង​អកុសល​បែប​នេះ។

ញត្តិ​មួយ​នៅ​លើ​វេបសាយ change.org បាន​អំពាវ​​នាវ​ឲ្យ​ហាម​ប្រើ​អាវុធ​ពិត​ក្នុង​ការ​ថត​ខ្សែភាពយន្ត​ ហើយ​ដាក់​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ក្រុម​ការងារ​ថត​ដែល​គិត​ត្រឹម​រសៀល​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​មាន​អ្នក​ចុះ​ហត្ថលេខា​គាំទ្រ​ជាង​១៨០០០នាក់។

នៅ​លើ​ញត្តិ​​ដែល​រៀប​ចំ​ដោយ Bandar Albuliwi  ជា​អ្នក​ដឹក​នាំ​រឿង និង​និពន្ធ​រឿង​ម្នាក់​បាន​និយាយ​ថា ៖«មិន​អាច​លើក​​លែង​បាន​ទេ​ចំពោះ​រឿង​បែប​នេះ​កើត​មាន​ឡើង​ក្នុង​សតវត្សរ៍​ទី​២១»។​

លោក Dave Cortese សមាជិក​សភាគណបក្ស​ប្រជា​ធិបតេយ្យ​ដែល​បាន​ជាប់​ឆ្នោត​ជាតំណាង​រាស្ត្រនៅ​កាលីហ្វញ៉ាបាន​និយាយ​ថា ៖«មាន​សេចក្តី​ត្រូវ​ការ​បន្ទាន់​មួយ​ដើម្បី​ដោះ​ស្រាយ​អំពី​ការ​រំលោភ​បំពាន​ការងារ និង​បំពាន​សុវត្ថិភាព​​ដែល​​នឹង​កើត​មាន​ឡើង​សម្រាប់​ការ​ផលិត​ខ្សែ​ភាពយន្ត​រួម​ទាំង​លក្ខខណ្ឌ​ហានិភ័យ​ខ្ពស់​ដែល​មិន​ចាំ​បាច់​ដូច​ជា​ការ​ប្រើ​ប្រាស់​នៃ​ការ​បាញ់​គ្រាប់​ពិត​ជា​ដើម»។

លោក​និយាយ​ថា លោក​មាន​បំណង​ជំរុញ​ឲ្យ​មាន​ច្បាប់​ហាម​ប្រើ​អាវុធ​ពិត​ក្នុង​ការ​ថត​ភាព​យន្តនៅ​កាលីហ្វញ៉ា។

ខ្សែភាពយន្ត​រឿង The Rookie របស់​ប៉ូលិស​ដ៏​ល្បី​នៅ​ទី​កក្រុង​ឡូស អេនជឺឡេស បាន​សម្រេច​ចិត្ត​ភ្លាម បន្ទាប់​ពី​ឧបទ្ទវហេតុ​បាន​កើត​មាន​ឡើង​ដើម្បី​ហាម​ប្រើ​អាវុធ​ពិត​ក្នុង​ការ​ថត ដែល​មាន​ប្រសិទ្ធភាព​ជា​បន្ទាន់។ នេះ​បើ​យោង​​តាម​វេបសាយ​ឧស្សាហកម្ម​ភាព​យន្ត The Hollywood Reporter បាន​ផ្សាយ។​

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ជំនាញ​ឧស្សាហកម្ម​ភាព​យន្ត​មួយ​ចំនួន​និយាយ​ថា​ ការ​ប្រើ​អាវុធ​ពិត​ក្នុង​ខ្សែ​ភាពយន្ត​មិន​មាន​បញ្ហា​ទេ។

អ្នក​ដឹក​នាំ​រឿង SL Huang បាននិយាយាយថា អ្នក​ស្រី​បាន​ផលិត​ភាព​យន្ត​រាប់​រយ​ជា​មួយ​នឹង​អាវុធ ប៉ុន្តែ​មិន​ដែល​មាន​គ្រោះ​ថ្នាក់​ទេគឺ​សំខាន់​លើ​ការ​គ្រប់​គ្រង​សុវត្ថិភាព​ជា​មុន។

តារា​សម្តែង Baldwin ដែល​តក់​ស្លត់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​សម្លាប់​អ្នក​ថត​រូប​ដោយ​ចៃដន្យ​បាន​កំពុង​សហការ​ជា​មួយ​សមត្ថកិច្ច​​ដើម្បី​ស៊ើប​អង្កេត។

យោង​តាម AFP បាន​ឲ្យ​ដឹង​ថា ការ​ស៊ើប​អង្កេត​ផ្តោត​លើ​អ្នក​ជំនាញ​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រើ​ប្រាស់​អាវុធ និង​​ជំនួយ​ការ​ដឹក​នាំរឿង​ដែល​ជា​អ្នក​ផ្តល់​កាំភ្លើង​ទៅ Baldwin ដើម្បី​ប្រើ​សម្រាប់​ថត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ newspostalk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services