វេជ្ជបណ្ឌិតល្បីឈ្មោះ ព្រមាន កុំបង្រៀនពេទ្យចិន ព្រោះខ្លាចវះយកគ្រឿងក្នុង ដូចរឿង Squid game
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វេជ្ជបណ្ឌិតល្បីឈ្មោះ ព្រមាន កុំបង្រៀនពេទ្យចិន ព្រោះខ្លាចវះយកគ្រឿងក្នុង ដូចរឿង Squid game

បានផុស

នៅ

វេជ្ជបណ្ឌិតផ្នែកប្តូរសរីរាង្គមួយរូបដែលល្បីល្បាញជាសកល បានចេញការព្រមានជាបន្ទាន់ដល់មន្ទីរពេទ្យ និងសាកលវិទ្យាល័យនានាជុំវិញពិភពលោកឲ្យ ហាមប្រាមគ្រូពេទ្យវះកាត់ជនជាតិចិន ដោយខ្លាចថា ពួកគេអាចធ្វើរឿងពិតៗដូចក្នុងខ្សែភាពយន្ត “Squid Game”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
The blood-soaked thriller pits players (protagonist Seong Gi-Hun centre is pictured centre alongside two of his closest allies) against each other in contests fought to the death

សាស្ត្រាចារ្យ Russell Strong AC បានប្រាប់កាសែត Daily Mail Australia ថា សិក្ខាកាមផ្នែកវេជ្ជសាស្រ្ដជនជាតិចិនជាច្រើននាក់ បាននាំយកអ្វីដែលពួកគេរៀននៅលោកខាងលិចទៅប្រើក្នុងប្រទេសពួកគេ ដើម្បីប្រមូលសរីរាង្គមនុស្សដ៏គួរឲ្យភ័យខ្លាចដូចទៅនឹងខ្សែភាពយន្តកូរ៉េខាងត្បូងដ៏ល្បីល្បាញរបស់ Netflix។

ក្រុមសិទ្ធិមនុស្សអះអាងថា ចិន បានវះយកបេះដូង ក្រលៀន ថ្លើម និងកែវភ្នែក ពីអ្នកប្រឆាំង និងអ្នកទោសប្រមាណ ១០០,០០០នាក់ដោយសម្ងាត់ជារៀងរាល់ឆ្នាំ ប៉ុន្តែសហគមន៍អន្តរជាតិនៅតែគ្មានអំណាចដើម្បីបញ្ឈប់ការសម្លាប់វះយកគ្រឿងក្នុងនេះ។

Russell Strong - One of Australia's Finest Surgeons |
សាស្ត្រាចារ្យ Russell Strong AC

បុរសអាយុ៨៤ឆ្នាំរូបនេះ បានដឹងពីការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យរន្ធត់របស់ទីក្រុងប៉េកាំង កាលពីចុងទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីបានបង្កើតកម្មវិធីប្តូរសរីរាង្គនៅមន្ទីរពេទ្យ Princess Alexandra ក្នុងទីក្រុង Brisbane។

សាស្ត្រាចារ្យ Strong បានធ្វើការវះកាត់ប្តូរថ្លើមដោយជោគជ័យដំបូងគេនៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ១៩៨៥ ហើយបានទទួលសំណើសុំរៀនភ្លូកទឹកភ្លូកដីពីសិក្ខាកាមជាជនជាតិចិនដីគោក។

Dr Strong claims many Chinese medical trainees take what they've learnt in the West and use it to harvest human organs back home (stock image of doctor transporting an organ)

ប៉ុន្តែដោយសារពាក្យចចាមអារ៉ាមនាពេលនោះថា គណបក្សកុម្មុយនិស្ត កំពុងប្រើអ្នកទោសដែលត្រូវប្រហារជីវិត និងអ្នកប្រឆាំងនយោបាយធ្វើជា “ធនាគារសរីរាង្គ”, គាត់ក៏បានសម្រេចចិត្តចាត់វិធានការ។

សាស្ត្រាចារ្យ Strong និយាយថា “ខ្ញុំបានបដិសេធ បណ្តុះបណ្តាលពួកគេ លុះត្រាតែខ្ញុំមានឯកសារចុះហត្ថលេខា មកពីស្ថាប័នរបស់ពួកគេថា ពួកគេនឹងមិនត្រឡប់ទៅវិញ ហើយប្រើប្រាស់អ្នកទោសប្រហារជីវិតជាអ្នកបរិច្ចាគសរីរាង្គទេ”។

Chinese Muslim men take part in gathering for the celebration of the Muslim holiday, Eid al-Adha, or the Muslim Feast of the Sacrifice, at the Niu Jie mosque in Beijing, China

ប្រទេសចិន បានចាប់ផ្តើមការសម្លាប់វះយកសរីរាង្គមនុស្សជាលើកដំបូង ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយបញ្ហានេះ ទទួលបានការថ្កោលទោសពីអន្តរជាតិក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។

ឧស្សាហកម្មដ៏គួរឲ្យភ័យខ្លាចនេះ ទទួលបានទឹកប្រាក់ប្រហែល១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ហើយក្រុមសិទ្ធិមនុស្សប៉ាន់ស្មានថា មានមនុស្សពី ៦០,០០០ទៅ ១០០,០០០នាក់ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បញ្ចាំងមួយខែប៉ុណ្ណោះ “Squid Game” រកចំណូលបានក្បែរពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ វិនាទី មុន

លោក ចម ប្រសិទ្ធ៖ UNIDO ត្រូវបានកំណត់គំនិតច្នៃប្រឌិត ការគិតគូជាយុទ្ធសាស្ត្រលើសៃវៀនតំបន់ និងអន្តរជាតិ

ព័ត៌មានជាតិ៦ នាទី មុន

មេបញ្ជាការអាវុធហត្ថរាជធានី សម្ដែងនូវការអរគុណចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលផ្តល់អាហារសម្រន់ដល់កម្លាំងអាវុធហត្ថ

ព័ត៌មានជាតិ១០ នាទី មុន

បើកវគ្គបណ្តុះបណ្តាលប្រើប្រាស់អែប ដល់មន្ត្រី៤ខេត្ត ដើម្បីតាមដានការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់

ព័ត៌មានជាតិ១៣ នាទី មុន

វីតាល់ ទទួលបានសិទ្ធិផ្តាច់មុខជាដៃគូសហការលើខ្សែភាពយន្ត SPIDER-MAN

ជីវិតកម្សាន្ដ១៩ នាទី មុន

Shawn ទម្លាក់បទថ្មី សង្ស័យផ្ញើទៅ Camila ជាពិសេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services