Connect with us

ព័ត៌មានអន្ដរជាតិ

គំនូររបស់វិចិត្រករ​ ​Picasso ​ដាក់ដេញថ្លៃបានតម្លៃ ១០៨,៩ លានដុល្លារ នៅ Las Vegas

បានផុស

នៅ

ស្នាដៃចំនួន ១១ ដោយលោក Pablo Picasso ត្រូវបានលក់ក្នុងតម្លៃជាង ១០៨,៩ លានដុល្លារ ក្នុងការដាក់ដេញថ្លៃមួយនៅ Sotheby’s នៅ Las Vegas កាលពីថ្ងៃសៅរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នាដៃ​ទាំង​នោះ​ បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​សណ្ឋាគារ និង​កាស៊ីណូ Bellagio ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​កន្លែង​ដ៏​ធំ​សម្រាប់​ការ​ប្រមូល​សិល្បៈ​ដ៏​ទូលំទូលាយ និង​ដើម្បី​រំលឹក​ដល់​ខួប​កំណើត​គម្រប់ ១៤០ ឆ្នាំ​របស់​វិចិត្រករ​ជនជាតិ​អេស្ប៉ាញ​ លោក Pablo Picasso ។

ការ​ប្រមូល​ដាក់ឲ្យ​ដេញថ្លៃ​នេះ​មាន​ដូចជា “Femme au beret rouge-orange” (ស្ត្រី​ដែល​មាន​មួក​ក្រហម-ទឹកក្រូច) ដែលជារូបចុងក្រោយមួយរបស់វិចិត្រករ Marie-Therese Walter ដែល​គាត់​បាន​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​នៅ​ពេល​នាង​មាន​អាយុ ១៧ ឆ្នាំ។

វា​ត្រូវ​បាន​លក់​ក្នុងតម្លៃជិត ៤០.៥ លានដុល្លារ បន្ទាប់ពីតម្លៃ​ចាប់ផ្តើម​ត្រូវបានប៉ាន់ប្រមាណពី ២០ លានដុល្លារទៅ ៣០ លានដុល្លារ។ Sotheby’s បាន​និយាយ​នៅក្នុងធ្វីតធឺ​ថា “គំនូរ​នេះ​ត្រូវបានលាប​ពណ៌​ក្នុង​ខែ ​មករា ​ឆ្នាំ ១៩៣៨ រូបគំនូរ​របស់ muse Marie-Therese Walter គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ ​ចំ​ពេល​ដែល Picasso មានការបំផុសគំនិត និង​ផលិតភាព​” ។

ដោយឡែក​ក៏​មាន​រូប​គំនូរ​ចំនួន២ពីឆ្នាំចុងក្រោយនៃជីវិតរបស់វិចិត្រកររូបនេះ​ ក៏ត្រូវបានលក់ផងដែរ​ដូចជា៖” Homme et enfant” (បុរស និងកុមារ) ក្នុង​តម្លៃ ២៤.៤ លាន​ដុល្លារ និង “Buste d’homme” (Bust of Man) ក្នុង​តម្លៃ ៩.៥លានដុល្លារ ដែល​លក់​ក្រោម​ការ​ប៉ាន់ស្មាន​របស់​វា​ចាប់ផ្ដើម តម្លៃ ១០ លាន។

ស្នាដៃ​ផ្សេងទៀត​ដែល​ត្រូវ​បាន​លក់ ​រួម​មាន សេរ៉ាមិច ស្នាដៃ​ជា​ច្រើន​នៅ​លើ​ក្រដាស និង​រូប​គំនូរ​ជីវចល​មួយ​ចំនួនផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖៧ កន្លែងនៅសហរដ្ឋអាមេរិក ល្បីមានខ្មោចលងសាហាវ អ្នកធ្លាប់ចូលសឹងគ្មានជីវិតមកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម