Connect with us

ព័ត៌មានអន្ដរជាតិ

ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួនក្លាយពូជឆ្លងខ្លាំងជាង Delta ចូលដល់ ថៃ ហើយ (មានវីដេអូ)

បានផុស

នៅ

នៅទីបំផុត វីរុសកូវីដបំប្លែងខ្លួនក្លាយពូជ Delta Plus ដែលមានសមត្ថភាពឆ្លងខ្លាំងជាង Delta ដល់ទៅ១០ភាគរយ បានចូលដល់ប្រទេសថៃហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនេះ ត្រូវបានប្រកាសដោយលោក Chawetsan Namwat ប្រធានផ្នែកគ្រប់គ្រងគ្រោះថ្នាក់សុខភាព និងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលថៃ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានស្តីពីជំងឺរាតត្បាត។

លោកវេជ្ជបណ្ឌិត Chawetsan បាននិយាយថា វីរុសបំប្លែងខ្លួនក្លាយពូជដែលត្រូវបានគេស្គាល់ថា AY.4.2 មួយនេះ ត្រូវបានរកឃើញនៅក្នុងខ្លួនបុរសអាយុ ៤៩ឆ្នាំម្នាក់ ដែលធ្វើការនៅតំបន់ Bang Sai នៃខេត្ត អយុធ្យា កាលពីខែមុន។ បុរសម្នាក់នោះ មិនមានប្រវត្តិធ្វើដំណើរទៅកាន់តំបន់គ្រោះថ្នាក់ ឬទៅក្រៅប្រទេសទេ។

លោក Chawetsan Namwat ប្រធានផ្នែកគ្រប់គ្រងគ្រោះថ្នាក់សុខភាព និងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលថៃ

លោកវេជ្ជបណ្ឌិតកត់សម្គាល់ថា វាជាករណីវីរុសបំប្លែងខ្លួន Delta Plus តែមួយគត់របស់ប្រទេសថៃ ហើយសំណាកអ្នកជំងឺត្រូវបានបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្រកងកម្លាំងប្រដាប់អាវុធ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺរូបនេះបានជាសះស្បើយហើយ ហើយករណីឆ្លងលើអ្នកពាក់ព័ន្ធមិនទាន់ត្រូវបានរកឃើញឡើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ នេះរោគសញ្ញា វីរុសបំប្លែងខ្លួនក្លាយពូជឆ្លងលឿនជាង Delta ១០ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ២៥ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៤១ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម