ថៃ បើកទំនប់ទឹកធំៗចំនួន៤ មុនពេលព្យុះមកដល់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ថៃ បើកទំនប់ទឹកធំៗចំនួន៤ មុនពេលព្យុះមកដល់

បានផុស

នៅ

ទឹកបន្ថែមទៀត ត្រូវបានបញ្ចេញពីទំនប់ធំៗចំនួន៤ក្នុងខេត្ត Nakhon Ratchasima មុនពេលព្យុះមកដល់ ខណៈអាងនេះបានស្តុកទឹកពេញបាត់ទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្ត Nakhon Ratchasima លោក Vichien Chantaranothai បាននិយាយនៅថ្ងៃអង្គារនេះថា ព្យុះដ៏ធំមួយនៅចុងសប្តាហ៍នេះ នឹងធ្វើឲ្យបរិមាណទឹកដ៏ច្រើន ហូរចូលទៅក្នុងអាងស្តុកទឹក ដូចនេះទឹក​ត្រូវ​បាន​បង្ហូរ​ចេញ​ដើម្បីធ្វើឲ្យស្ថានភាពធូរស្រាល។

ទឹកជំនន់នាពេលថ្មីៗនេះបានស្រកចុះ ហើយស្ថានភាពនៅក្នុងស្រុកជាច្រើនដែលរងការជន់លិច បានវិលមករកភាពប្រក្រតីវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ទឹក​ជំនន់​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ស្រុក Muang (មឿង) ហើយ​ក្រុម​ការងារ​កំពុង​បង្ហូរ ​ចេញ​ទៅ​តាម​ផ្លូវ​ទឹក​ធម្មជាតិ។

លោក Vichien បាននិយាយថា ទឹកហូរចេញពីទន្លេ Lam Chiang Krai នៅតែប៉ះពាល់ដល់ស្រុក Non Sung ខណៈទឹកពីទន្លេ Lam Takhong និង Lam Mun បានហូរចូលស្រុក Phimai។

គួរបញ្ជាក់ថា អាង​ស្តុក​ទឹក Lam Takhong ​បាន​បញ្ចេញ​ទឹក​ពី ៨០០,០០០ ទៅ ៩០០,០០០ ម៉ែត្រ​គុប​ក្នុង​មួយ​ថ្ងៃ ចាប់តាំង​ពី​ថ្ងៃ​ចន្ទ​មក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ប្រកាសឲ្យប្រយ័ត្ន! ក្រពើជាង ១ពាន់ក្បាល ជិតរួចចេញពីកសិដ្ឋានហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services