Connect with us

ព័ត៌មានអន្ដរជាតិ

ជនស៊ីវិល៥១នាក់និងកងកម្លាំងសន្តិសុខ១៨នាក់ត្រូវសម្លាប់ក្នុងបាតុកម្មនៅ នីហ្សេរីយ៉ា

បានផុស

នៅ

ប្រធានាធិបតីនីហ្សេរីយ៉ាបានប្រកាសថា មានជនស៊ីវិលចំនួន៥១នាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលបន្ទាប់ពីការតវ៉ាដោយសន្តិវិធីរយៈពេលប៉ុន្មានថ្ងៃលើការរំលោភបំពានរបស់ប៉ូលិសនិងបានស្តីបន្ទោសជនបង្កចលាចលចំពោះអំពើហិង្សានេះហើយលោកអះអាងថា កងកម្លាំងសន្តិសុខបានប្រើការអត់ធ្មត់ខ្លាំងបំផុតហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Muhammadu Buhari នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រត្រូវបានគេរំពឹងថានឹងបង្កភាពតានតឹងបន្ថែមទៀតបន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិរាយការណ៍ថា ទាហានបានបាញ់សម្លាប់បាតុករយ៉ាងតិច១២នាក់កាលពីយប់ថ្ងៃអង្គារនៅពេលហ្វូងមនុស្សបានច្រៀងចម្រៀងជាតិ។

លោក Buhari ក៏បាននិយាយផងដែរថា ប៉ូលិស១១នាក់និងទាហាន៧នាក់ត្រូវបានសម្លាប់ដោយក្រុមកុបកម្មកាលពីថ្ងៃព្រហស្បតិ៍ហើយរឿងនេះមិនបានបញ្ឈប់បានទេ។

លោកបាននិយាយថា ជនស៊ីវិល៣៧នាក់ផ្សេងទៀតបានរងរបួស។

នៅក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិកាលពីថ្ងៃព្រហស្បតិ៍ លោក Buhari មិនបានលើកឡើងអំពីការបាញ់ប្រហារដែលបង្កឲ្យមានកំហឹងជាអន្តរជាតិនោះទេ។ ផ្ទុយទៅវិញ លោកប្រធានាធិបតីបានព្រមានក្រុមអ្នកតវ៉ាប្រឆាំងនឹងការធ្វើឲ្យអន្តរាយ បំផ្លាញសន្តិសុខនិងច្បាប់និងសណ្តាប់ធ្នាប់ជាតិ។

លោកបានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលនឹងមិនឱបដៃហើយអនុញ្ញាតឲ្យមានការប្រព្រឹត្តខុសនិងអនុញ្ញាតឲ្យឧក្រិដ្ឋជនបន្តប្រព្រឹត្តអំពើអគតិនិយមឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazzera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម